ក្នុងអំឡុងពេលយុទ្ធនាការ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាយាមមិនគាំទ្រគម្រោង ឆ្នាំ២០២៥ (Project 2025) ជាគំនិតផ្ដួចផ្ដើមនូវគោលនយោបាយគ្រប់គ្រងបែបជ្រុលនិយម ដែលស្នើឲ្យកាត់បន្ថយសិទ្ធិអំណាចរបស់ភ្នាក់ងារសហព័ន្ធ និងបង្កើនឥទ្ធិពលរបស់សេតវិមាន។
ដោយមើលឃើញគំនិតដែលមាន ៩២២ទំព័ររបស់មូលនិធិបេតិកភណ្ឌ (Heritage Foundation) ថា ជាផលប៉ះពាល់អវិជ្ជមានដល់ការបោះឆ្នោតរបស់លោក អ្នកធ្វើយុទ្ធនាការដ៏ឆ្លាតវៃរូបនេះ បាននិយាយថា លោកមិនមានគម្រោងអានគំនិតទាំងនោះទេ ពោលជាការបង្ហាញាថា មិនគាំទ្រនោះឡើយ។
ប៉ុន្តែការទទួលយករបស់លោក Trump នូវអនុសាសន៍របស់ Project 2025 ចាប់តាំងពីបានវិលត្រឡប់មកកាន់តំណែងវិញ ហើយការតែងតាំងរបស់លោក សម្រាប់តួនាទីក្នុងគណៈរដ្ឋមន្ត្រីនៃស្ថាបត្យករសំខាន់ៗជាច្រើន បានធ្វើឲ្យអ្នករិះគន់ព្រួយបារម្ភ និងសូម្បីតែអ្នកគាំទ្រក៏ភ្ញាក់ផ្អើលដែរ។
លោក Trump បានបញ្ឈប់ជំនួយបរទេសទាំងអស់ នៅក្នុងសប្តាហ៍ដំបូងរបស់លោក ពេលចូលកាន់តំណែង ដោយនិយាយថា ប្រព័ន្ធនេះ គឺ «មិនស្របតាមផលប្រយោជន៍របស់អាមេរិក»។ លោកប្រធានាធិបតី ក៏កំពុងព្យាយាមបិទទីភ្នាក់ងារមនុស្សធម៌ គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ទោះបីជាលោកត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ក៏ដោយ។
គម្រោងឆ្នាំ២០២៥ ឬ Project 2025 ដែលស្របតាមទស្សនវិស័យគាំពារនិយម «America First» (អាមេរិកទី១) របស់លោក Trump បានបង្ហាញឲ្យឃើញពីការមានវិធានការបង្រ្កាបផ្នែកពន្ធរបស់លោកប្រធានាធិបតី និងជំរុញឲ្យមានការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក៕