កូរ៉េខាងត្បូងនឹងព្យាយាមចរចាជាមួយអាមេរិក បន្ទាប់ពីលោក Trump ប្រកាសដំឡើងពន្ធដែកថែប

2025/02/12 12:36:20 am        49

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងព្យាយាមឲ្យមានកិច្ចពិភាក្សាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក អំពីការដំឡើងពន្ធ ២៥ភាគរយរបស់ទីក្រុងវ៉ាស៊ីនតោន លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដើម្បីឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់ក្រុមហ៊ុនរបស់ខ្លួន។

លោក Choi បាននិយាយថា នាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងចំនួន ២០ក្រុមហ៊ុន គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នាពេលខាងមុខដ៏ខ្លីនេះ ខណៈដែលរដ្ឋាភិបាលក៏មានបំណងពិភាក្សា អំពីវិធានការឆ្លើយតបជាមួយប្រទេសជប៉ុន និងសហភាពអឺរ៉ុប (EU) ផងដែរ។

លោក Choi បានប្រាប់បន្តថា រដ្ឋាភិបាលកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងគោលបំណងកសាងទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនកូរ៉េខាងត្បូង។

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយថា ការដំឡើងពន្ធ ២៥ភាគរយរបស់លោក Trump ដែលនឹងត្រូវចូលជាធរមានក្នុងខែមីនា នឹងកាត់បន្ថយតម្រូវការដែកថែបរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យប្រាក់ចំណេញរបស់អ្នកនាំចេញដែកថែបថយចុះ។

តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា ការដំឡើងពន្ធអាចផ្តល់ឱកាសឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងស្វែងរកទីផ្សារនាំចេញថ្មី។ លោក Cheong បានបន្ថែមថា ប្រទេសកូរ៉េខាងត្បូងនឹង «ពិចារណាយ៉ាងហ្មត់ចត់» ថា តើមានឱកាសសម្រាប់ការចរចារពីការដំឡើងពន្ធគយនេះដែរ ឬទេ បើទោះបីជាលោក Trump បានសន្យាកាលពីថ្ងៃទី១០ ខែកុម្ភៈថា ការយកពន្ធខ្ពស់នេះ នឹងចូលជាធរមានដោយគ្មានករណីលើកលែង ឬការយោគយល់អ្វីឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm