ក្រុមកាកបាទក្រហមរកឃើញសាកសពពីពន្ធនាគារកុងហ្គោ រយៈពេលច្រើនសប្តាហ៍ក្រោយប៉ះទង្គិចជាមួយក្រុមឧទ្ទាម

2025/02/12 12:51:43 am        73

 កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមស្ម័គ្រចិត្តនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) បំពាក់ដោយឧបករណ៍ការពារ បានយកសាកសពស្អុយរលួយចេញពីពន្ធនាគារ Muzenze ស្ថិតក្នុងទីក្រុង Goma ប្រទេសកេនយ៉ា រយៈពេល ២សប្តាហ៍ ក្រោយការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាម M23 និងកងទ័ពកុងហ្គោ ដែលនាំឲ្យមានការរត់គេចអ្នកទោសទ្រង់ទ្រាយធំ ។

 ក្រុមស្ម័គ្រចិត្តទាំងនេះ បានបាញ់ថ្នាំរម្ងាត់មេរោគ និងបោសសម្អាតសាកសពចេញពីអគាររងការខូចខាត ដើម្បីការពារហានិភ័យសុខភាព បន្ទាប់ពីអំពើហិង្សាផ្ទុះឡើង ពេលដែលកងកម្លាំងចលនា M23គ្រប់គ្រងទីក្រុងមួយនេះ កាលពីថ្ងៃទី ២៧ ខែមករាកន្លងទៅ ។

 ប្រភពព័ត៌មានពីអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ជម្លោះមួយនេះ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោច ២.៩០០នាក់ នៅក្នុងទីក្រុង Goma គឺជាទីក្រុងមួយមានពលរដ្ឋរស់នៅ ១លាននាក់ និងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ខ្លាំងនៅក្នុងតំបន់ ។

 លោក Pacifique Mughulwa គឺជាពលរដ្ឋមួយរូបរស់នៅជិតពន្ធនាគារ Muzenze បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្វីដែលធ្វើឲ្យលោកឈឺចាប់បំផុតគឺ ការឈឺចាប់របស់មនុស្ស ។ សូម្បីតែពួកគេគឺជាអ្នកទោស ក៏ពួកគេឈឺចាប់ដែរ ។ 

 លោកបន្តថា សាកសពទាំងនោះស្ថិតនៅទីនោះអស់រយៈពេលជាង ២សប្តាហ៍មកហើយ ហើយក្លិនអសោចរបស់វាមាននៅគ្រប់ទីកន្លែងទាំងអស់ ។ ពួកយើងប្រឈមនឹងជំងឺ ហើយកូនៗរបស់ពួកយើងដែលរត់លេងនៅជុំវិញទីនោះ ប្រឈមនឹងហានិភ័យខ្លាំងបំផុត ។

 នៅខេត្ត South Kivu ក្រុមអាជ្ញាធរ កំពុងសម្របសម្រួលជាមួយអង្គការមនុស្សធម៌ ដើម្បីលើកឡើងពីវិបត្តិកើនឡើង ការងារស្តាសណ្តាប់ធ្លាប់ឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ និងផ្តល់ការសង្រ្គោះបន្ទាន់ដល់សហគមន៍រងផលប៉ះពាល់ ។

 ជម្លោះមួយនេះដែរ បានធ្វើឲ្យកើតមានអស្ថិរភាពកាន់តែធ្ងន់ធ្ងរខ្លាំងនៅតំបន់ភាគខាងកើតកុងហ្គោ ជាទីដែលក្រុមប្រដាប់រាប់សិបក្រុម បានធ្វើសង្រ្គាមដណ្តើមគ្រប់គ្រងដែនដី និងធនធានរ៉ែ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm