ប្រមុខ​រដ្ឋស្តីទី​ផ្តល់​អនុសាសន៍​ចំនួន​ ៧​ចំណុច​ ដល់​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​

2021/04/27 02:59:58 am        41

​ភ្នំពេញ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ចំនួន​២៧​នាក់ ចូល​ជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍ មុននឹង​ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​រយៈពេល​២​ឆ្នាំ នៅ​តាម​សាកល​វិទ្យា​នានា​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​


​​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​កោតសរសើរ​ចំពោះ​និស្សិត​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​និស្សិត​ជយលាភី​អាហារ​រូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ហើយ​សម្តេច​ក៏បានផ្តល់​អនុសាសន៍​បន្ថែម ដល់​បងប្អូន​និស្សិត​ទាំងនោះ​ដូចជា​៖

​ទី​១-​ពេល​ក្មួយៗ​ចេញទៅ​សិក្សា​ឆ្ងាយ​ពី​គ្រួសារ ពី​ប្រទេសជាតិ ដូចនេះ​ការ​នឹករលឹក​មនោសញ្ចេតនា​ចំពោះ​គ្រួសារ និង​ប្រទេសជាតិ គឺ​មិន​អាច​កាត់ផ្តាច់​បានទេ​។ ប៉ុន្តែ​ ទោះជា​យ៉ាងណាក៏ដោយ ក្មួយៗ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​មនោសញ្ចេតនា​នៃ​ការ​នឹករលឹក​នេះ ក្លាយទៅជា​ឧបសគ្គ​ដែល​រារាំង​ដល់​ការសិក្សា ដូចនេះ​ក្មួយៗ​ត្រូវតែមាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ជម្នះ​គ្រប់​ឧបសគ្គ ខិតខំ​រៀន​សូត្រ​ឱ្យ​ឈានដល់​ការសម្រេច​ជោគជ័យ​នៅ​ទី​ចុង​បំផុត​។​


​ទី​២-​សូម​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់​នូវ​ច្បាប់ ទម្លាប់ ប្រពៃណី​របស់​ប្រទេស​ទាំងពីរ ធ្វើ​យ៉ាងណា​ខិតខំ​បង្ហាញ​ឱ្យបាន​អំពី​អត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍​ព្យាយាម និង​អត់ធ្មត់​របស់​ជនជាតិ​ខ្មែរ​យើង​។​


​ទី​៣-​សូម​ក្មួយៗ​ត្រូវ​យកចិត្តទុកដាក់​គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​របស់​សាកលវិទ្យាល័យ គោរព​ថ្នាក់ដឹកនាំ​សាល​វិទ្យាល័យ ដោយ​គោរព​នូវ​ការបង្ហាត់បង្រៀន​របស់​លោក​សាស្ត្រាចារ្យ ទៅតាម​សុភាសិត​ខ្មែរ​យើង​ដែល​បាន ទូន្មាន​កូនចៅ នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នោះ​គឺ ងើយ​ស្កក ឱនដាក់គ្រាប់​។​


​ទី​៤-​សូម​ក្មួយៗ​ខិតខំ​ឱ្យ​អស់ពី​ក​ម្លាំ​កាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ដើម្បី​ឈានទៅ​សម្រេច​ឱ្យ​និទ្ទេស​ជា​និស្សិត​ល្អ ជា​និស្សិត​ឆ្នើម​នៅ​ពេល​បញ្ចប់​ការសិក្សា ដើម្បី​សាក​សម​ទៅ​នឹង​សេចក្តីសង្ឃឹម ជំនឿ​ជឿជាក់​របស់​សាកលវិទ្យាល័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ផងដែរ​។​


​ទី​៥-​ត្រូវ​រក្សា​ភ្ជាប់​នូវ​ទំនាក់ទំនង​ជាមួយនឹង​បណ្តា​មិត្ត​ជា​និស្សិត​រួម​ថ្នាក់ និង​សាស្ត្រាចារ្យ មន្ត្រី​បុគ្គលិក​របស់​សាកល​វិទ្យា និង​ជាមួយ​ប្រជាជន​នៃ​ប្រទេស​សាមី ដើម្បី​ផ្សព្វផ្សាយ​អំពី​សភាព​ការពិត ប្រពៃណី វប្បធម៌​ដ៏​ល្អ​ផូរផង់ សក្ដានុពល​ដ៏​សម្បូរ​បែប​របស់​ប្រទេសជាតិ​យើង ក្នុង​គោលបំណង​ដើម្បី​ឱ្យគេ​យល់​កាន់តែច្បាស់ ហើយ​ឱ្យគេ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​អូសទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា និង​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​


​ទី​៦-​សូម​ក្មួយៗ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ឆ្នាំ​២០២១ និង​និស្សិត​ដែល​បាន​ទៅ​សិក្សា​មុន ត្រូវខិតខំ​សាមគ្គី​គ្នា​ក្នុង​វ​ង្វ​ង់​គ្រួសារ​ខ្មែរ​ឱ្យបាន​ស្អិតរ​មួ​ត ប្រកបដោយ​សុខដុមរមនា​ដោយ​អនុវត្ត​ឱ្យបាន​ល្អ ទៅតាម​សុភាសិត​ខ្មែរ​ថា នៅផ្ទះ​ម្តាយ​ទីទៃ ទៅ​ព្រៃ​ម្តាយ​តែមួយ​។​


​ទី​៧-​ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ​១៩ សូម​យកចិត្ត​ដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​របស់​ប្រទេស​សាមី ដើម្បី​ធ្វើយ៉ាងណា​ជៀស​ឱ្យបាន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​


​ជាមួយគ្នា​នោះដែរ​សម្តេច​ប្រមុខរដ្ឋស្តីទី​មាន​ជំនឿ​ជឿជាក់ថា នៅពេលដែល​បងប្អូន​និស្សិត​ទាំងនោះ​បញ្ចប់​ការសិក្សា​ប្រកបដោយ​ជោគជ័យ ត្រូវយក​ចំណេះដឹង និង​រៀនសូត្រ​បន្ថែម​អំពី​បទ​ពិសោធន៍ ហើយ​ជាពិសេស​គឺ​ឈោង​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​យក​មក​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​៕


​អត្ថបទ​៖ បាន ចក់​


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am