មនុស្សម្នាក់ស្លាប់ និង ៨នាក់ ធ្លាក់ខ្លួនឈឺក្រោយការរីករាលដាលថ្មីនៃជំងឺ Ebola នៅអ៊ូហ្គង់ដា

2025/02/11 07:49:14 pm        92


ក្រសួងសុខាភិបាលអ៊ូហ្គង់ដា និយាយថា ចំនួនករណីឆ្លងជំងឺ Ebola នៅប្រទេសអ៊ូហ្គង់ដា បានកើនឡើងដល់ ៩នាក់ ក្នុងនោះមនុស្សម្នាក់ បានស្លាប់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ក្រសួងសុខាភិបាលអ៊ូហ្គង់ដា និយាយថា ករណីឆ្លងថ្មីនេះ អ្នកជំងឺ ៧នាក់ ទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យស្ថិតក្នុងរដ្ឋធានី Kampala និងអ្នកជំងឺម្នាក់ទៀត ទទួលបានការព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងទីក្រុងភាគខាងកើត Mbale ជិតព្រំដែនប្រទេសកេនយ៉ា ។

ក្រសួងបន្តថា អ្នកជំងឺទាំង ៨នាក់ ស្ថិតក្នុងស្ថានភាពមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺចំនួន ២៦៥នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។

គួរឲ្យដឹងថា ប្រទេសអ៊ូហ្គង់ដា បានប្រកាសការរីករាលដាលជំងឺ Ebola ដែលជាជំងឺឆ្លងកម្រិតធ្ងន់ធ្ងរអាចបណ្តាលឲ្យមនុស្សស្លាប់បាន កាលពីចុងខែមុន ។

ការរីករាលឆ្លងចុងក្រោយនេះ បណ្តាលមកពីវីរុសនៅស៊ូដង់ ដែលគ្មានវ៉ាក់សាំងបង្ការត្រូវបានអនុម័តនោះទេ ។

យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក(WHO) បានឲ្យដឹងថា រោគសញ្ញាជំងឺ Ebolaកើតមានចម្លោះពី ២ ទៅ ២១ថ្ងៃ ក្រោយការឆ្លង ហើយរោគសញ្ញាទាំងនោះ អាចរួមមានគ្រុនក្តៅ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំ អស់កម្លាំង ឈឺពោះ រាគ ក្អួតចង្អោរ និងចេញឈាមតាមច្រមុះ អញ្ចាញធ្មេញ ត្រចៀក និងភ្នែក ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am