ជនប៉ាឡេស្ទីននៅទីក្រុង Rafah នាំគ្នាប្រតិកម្មទាំងការរឹងទទឹង និងភាពអស់សង្ឃឹមចំពោះការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា លោកនឹងធ្វើឲ្យឋាននរកមួយនេះផ្ទុះ បើសិនជាចំណាប់ថ្នូរអ៊ីស្រាអែល ពុំត្រូវបានដោះលែងនៅថ្ងៃទី ១៥ ខែកុម្ភៈខាងមុខនេះទេនោះ ។
ខណៈឈរនៅជិតគំនរបាក់បែក និងអគាររងការបំផ្លិចបំផ្លាញនៅទីក្រុង Rafah ស្ថិតក្នុងតំបន់ហ្កាហ្សា លោក Jomaa Abu Kosh គឺជាជនប៉ាឡេស្ទីនមួយរូប និយាយ តើឋាននរគអ្វីទៀតទៅ? តើឋាននរគអ្វីទៅដែលអាក្រក់ជាងឋាននរកដែលពួកយើងមានរួចទៅហើយនេះ?
ក្រុមហាម៉ាស់ ដែលគ្រោងនឹងដោះលែងចំណាប់ថ្នូរមួយចំនួនបន្តិចម្តងៗ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីខែមករារហូតមក បានផ្អាកការដោះលែងចំណាប់ថ្នូររហូតមានការជូនដំណឹងបន្ថែមទៀត ដោយពួកគេចោទប្រកាន់អ៊ីស្រាអែលថា បានបំពានល័ក្ខន្តិកៈបទឈប់បាញ់ ជាមួយនឹងការបន្តវាយប្រហារតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Trump បានធ្វើឲ្យពិភពលអារ៉ាប់ខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងការលើកសំណើថា សហរដ្ឋអាមេរិកចង់គ្រប់គ្រងតំបន់ហ្កាហ្សា និងសុំឲ្យផ្តល់កន្លែងស្នាក់នៅថ្មីដល់ជនប៉ាឡេស្ទីនជាង ២,២លាននាក់នៅតំបន់ហ្កាហ្សា ហើយសហរដ្ឋអាមេរិកនឹងគ្រប់គ្រងដែនដីបិទច្រកនៅតាមតំបន់មាត់សមុទ្រមួយនេះ រួចអភិវឌ្ឍទីនេះក្លាយទៅជា “តំបន់ឆ្នេរមជ្ឈិមបូព៌ា” ៕