នៅថ្ងៃអង្គារនេះ ពលរដ្ឋហ្សកដានីនៅទីក្រុង Amman បាននិយាយថា ពួកគេសូមបដិសេធន៍មិនទទួលយកពលរដ្ឋហ្កាហ្សា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើកឡើងថា នឹងលុបចោលកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បើសិនជាចំណាប់ថ្នូរ មិនវិលត្រឡប់មកវិញនៅថ្ងៃសៅរ៍ខាងមុខនេះទេនោះ ។
លោក Suleiman Saud គឺជាប្រធានគណៈកម្មាធិការប៉ាឡេស្ទីននៅក្នុងសភាហ្សកដានី បានធ្វើការសង្កត់ធ្ងន់ថា ហ្សកដានី មិនអាចទទួលយកដំណោះស្រាយជម្លោះប៉ាឡេស្ទីន ដែលធ្វើឲ្យពួកគេខាតបង់នោះឡើយ ។
លោកនិយាយថា ហ្សកដានីគឺសម្រាប់ប្រជាពលរដ្ឋហ្សកដានី ហើយប៉ាឡេស្ទីន គឺសម្រាប់ជនប៉ាឡេស្ទីន ។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Trump បានចេញការព្រមានដល់ក្រុមហាម៉ាស់ ពាក់ព័ន្ធនឹងចំណាប់ថ្នូរដែលចាប់ខ្លួននៅតំបន់ហ្កាហ្សា ដោយលោកបានដាក់ឱសានវាទសម្រាប់ការដោះលែងរបស់ពួកគេនៅរសៀលថ្ងៃសៅរ៍ បើពុំដូច្នេះទេ ឋានរកមួយនេះនឹងត្រូវផ្ទុះ ។
លោកបានអះអាងផងដែរពីលទ្ធភាពនៃការកាត់ជំនួយទៅកាន់ហ្សកដានី និងអេហ្ស៊ីប បើសិនជាពួកគេពុំព្រមទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ។
នៅថ្ងៃអង្គារនេះ លោក Trump នឹងមានជំនួបជាមួយព្រះមហាក្សត្រហ្សកដានីគឺព្រះអង្គម្ចាស់ Abdullah ដែលអាចជាជំនួបដ៏តានតឹងមួយ បន្ទាប់ពីមានគំនិតអភិវឌ្ឍន័តំបន់ហ្កាហ្សាឡើងវិញរបស់សហរដ្ឋអាមេរិក ហើយនិងការគំរាមកាត់ជំនួយទៅកាន់ប្រទេសអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ បើសិនជាពួកគេបដិសេធន៍ពុំព្រមទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនឲ្យស្នាក់នៅ ៕