វិមានក្រឹមឡាំង៖ មិនមានអ្វីត្រូវរាយការណ៍ថ្មី អំពីការពិភាក្សាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអ៊ុយក្រែន

2025/02/12 02:56:07 am        75


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នេះ បាននិយាយថា មិនមានអ្វីថ្មី ដែលត្រូវរាយការណ៍ អំពីការពិភាក្សាជាមួយសហរដ្ឋអាមេរិកនោះឡើយ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន។

លោក Peskov បានលើកឡើងជាថ្មីម្តងទៀតនូវសេចក្តីថ្លែងការណ៍ ដែលថា ទំនាក់ទំនង រវាងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងរុស្ស៊ី បានចាប់ផ្តើមក្នុងកម្រិតផ្សេងៗគ្នា ហើយបានរីកចម្រើនខ្លាំងឡើងៗ ប៉ុន្តែបាននិយាយថា មិនមានអ្វីដែលត្រូវឲ្យដឹងបន្ថែមនោះទេ សម្រាប់ពេលនេះទេ។

នៅពេលត្រូវបានសួរអំពីរបាយការណ៍មិនផ្លូវការណ៍ នៅលើកម្មវិធីផ្ញើសារ Telegram និងបណ្ដាញសង្គម X ដែលថា បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff ប្រហែលជាបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ លោក Peskov បានឆ្លើយថា លោកមិនមានព័ត៌មាន អំពីបញ្ហានេះទេ ហើយថា ក៏មិនមានកិច្ចប្រជុំជាមួយលោក នៅក្នុងរបៀបវារៈនោះដែរ។

នៅល្ងាចថ្ងៃអង្គារនេះ ទីភ្នាក់ងារ Rosaviatsia ដែលជានិយតករអាកាសចរណ៍របស់រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានប្រាប់ថា ជាសំណួរ និងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីសេវាតាមដានជើងហោះហើរ បានបង្ហាញពីយន្តហោះឯកជនចុះចតនៅទីក្រុងមូស្គូ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក។

និយតករ បានប្រាប់ឲ្យដឹងថា វាគឺជាជើងហោះហើរបច្ចេកទេសតែមួយជើងពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងមូស្គូ ទាក់ទងនឹង «កិច្ចសហប្រតិបត្តិការមនុស្សធម៌» ដែលផ្ដោតលើវេជ្ជសាស្រ្ត។ តែទីភ្នាក់ងារមិនបានបង្ហាញព័ត៌មានលម្អិតនៃជើងហោះហើរនេះ ឬអត្តសញ្ញាណអ្នកជិះយន្តហោះនោះទេ។

ដោយឡែកលោកស្រី Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov។ ហើយបើយោងតាមលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា លោកស្រី Tracy និងលោក Ryabkov បានជជែកគ្នា អំពីប្រតិបត្តិការរបស់ស្ថាប័នការទូតរុស្ស៊ី នៅបរទេស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm