អឺរ៉ុប កាណាដា និងម៉ិកស៊ិក ថ្កោលទោសលោកTrump ចំពោះការដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូម

2025/02/12 04:39:44 pm        294

ម៉ិកស៊ិក កាណាដា និងសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ១១ ខែកុម្ភៈបានថ្កោលទោសការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់នៅខែក្រោយ ជាចំណាត់ការដែលបានធ្វើឱ្យមានក្ដីបារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្ម។

លោក Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសកាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះដោយបង្កើនអត្រាពន្ធរបស់សហរដ្ឋអាមេរិកលើអាលុយមីញ៉ូមដល់ ២៥%ពីលើអត្រាពន្ធមានស្រាប់១០% ដោយគ្មានការលើកលែងប្រទេសណាមួយឡើយ និងកិច្ចព្រមព្រៀងកូតាដែលត្រូវកំណត់ការយកពន្ធ។

វិធានការួទាំងនេះដែលនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែមីនា នឹងអនុវត្តលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរាប់លានតោនពីប្រទេសកាណាដា ប្រេស៊ីល ម៉ិកស៊ិក កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតដែលបានចូលសហរដ្ឋអាមេរិកដោយរួចពន្ធ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិកលោក Marcelo Ebrard បានហៅការសម្រេចចិត្តពន្ធនេះថា មិនសមហេតុផលនិងអយុត្តិធម៌។ លោកពុំបាននិយាយថា តើម៉ិកស៊ិកមានគម្រោងដំឡើងពន្ធទៅវិញទៅមកលើដែកថែប ឬអាលុយមីញ៉ូមដែលខ្លួននាំចូលពីសហរដ្ឋអាមេរិកឬយ៉ាងណានោះទេ។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បាននិយាយថា ការដំឡើងពន្ធនេះគឺមិនអាចទទួលយកបាន។ លោកបាននិយាយនៅឯកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតAIក្នុងទីក្រុងប៉ារីសថា ការឆ្លើយតបរបស់កាណាដា ប្រសិនបើចាំបាច់ មានភាពរឹងមាំ និងច្បាស់លាស់។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានចូលរួមថ្កោលទោសដោយនិយាយថាប្លុក ២៧ប្រទេសនេះ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងសមាមាត្រ។ ជាមួយគ្នានោះអនុប្រធានាធិបតីអាមេរិកលោក JD Vance បាននិយាយថា លោកក៏បានពិភាក្សាពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយលោកលោកស្រី Von der Leyen ក្នុងកិច្ចប្រជុំកំពូល AI នៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm