សហជីពថាការប្រើសេវា ប.ស.ស. គ្មានកំណត់ចំនួនដងនោះទេ

2025/02/12 04:43:39 pm        351

សហជីពនៅកម្ពុជាបានអះអាងថា បងប្អូនកម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​បណ្ណ ប.ស.ស. អាចទៅទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល​តាម​ស្តង់ដា​វេជ្ជ​សាស្ត្រ​បាន​នៅ​គ្រប់​មន្ទីរ​ពេទ្យដៃគូ ដោយមិនមានកំណត់ចំនួនដង នៃការចូលប្រើប្រាស់នោះទេ ហើយក៏​មិន​មាន​ការ​បង់​ថ្លៃសេវានោះដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមាន ការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ បង្ក​បរិយាកាស​សង្គមមិនល្អ ទម្លាក់កំហុសបង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់​បេឡាជាតិ​សន្តិសុខ​សង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា ការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គមនេះ ជាការប្រឌិតរឿងរ៉ាវក្នុងគោលបំណងធ្វើឱ្យមហាជនយល់ច្រឡំ ខឹងសម្បារ យល់​ខុស ដកសេចក្តីទុកចិត្ត លើការប្រើប្រាស់សេវា បសស។

លោក​បន្តថា ការបំភ្លៃការពិតដែលមានក្រុមប្រឆាំងនៅពីក្រោយខ្នងនេះ មានបំណង​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត និងពលរដ្ឋដែលជាសមាជិក បសស មានការភាន់ច្រឡំ បាត់​បង់ជំនឿចិត្ត លើសេវា បសស ហើយទម្លាក់បញ្ហានេះលើ សេវាបសស និងរាជរដ្ឋាភិបាល ថា មិនយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់សមាជិក ប.ស.ស. ទាំងអស់​កុំ​ជឿតាម​ការ​បំភ្លៃ​ការ​ពិត​របស់​ក្រុម​ប្រឆាំង ថាសេវាបសសប្រើបាន១ខែតែ២ដង គឺខុសស្រឡះទាំងស្រុង ការពិតសេវា​ប.ស.ស. ប្រើ​​បានគ្រប់ពេលឱ្យតែសមាជិកបសសឈឺ ហើយទៅមន្ទីរពេទ្យដៃគូ ក៏ដូចជា​មន្ទីរ​ពេទ្យ​ស្ថាប័ន​រដ្ឋ​ផង​ដែរ​»។

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ ដែលជា​អ្នក​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​កម្មករ​និយោជិត ពិនិត្យឃើញថា ការប្រើប្រាស់ ប.ស.ស. មិនមាន​ការ​កំណត់​ចំនួន​ដង​នៃ​ការ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បីពិនិត្យ ពិគ្រោះ និងព្យាបាលនោះទេ ប៉ុន្តែ បែរថ្មីៗនេះបែរជាមានការបំភ្លៃការពិត ថាការប្រើប្រាស់បសសមានកំណត់ទៅវិញ។

លោកដារ៉ាយល់ឃើញថា អ្នកដែលបំភ្លៃព័ត៌មាននេះគឺមិនដែលនៅជិតកម្មករ និងមិនដឹងថា ការប្រើប្រាស់សេវាបសសពិតប្រាកដយ៉ាងណានោះទេ ហើយការផ្សាយព័ត៌មានគ្មាការពិតនេះ ដើម្បីតែបង្ខូចបង្កាច់ក្រសួងការងារ ពិសេសរាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន។

លោកថ្លែងថា៖«បងប្អូនមួយចំនួនដែលលើកឡើងដោយគ្មានអំណះអំណាងបើឈប់បានឈប់ទៅ ហើយខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករពុកម៉ៃពូមីងទាំងអស់ ដែលជាសមាជិកបសសកុំជឿតាមពួកញុះញង់មួយក្តាប់តូចនេះឱ្យសោះ ពួកនេះពូកែណាស់អស់មួយរឿងចូល១រឿង រឿងមិនពិតក៏និយាយ រឿងអីក៏និយាយដើម្បីបំផ្លាញអ្វីដែលយើងកំពុងមាន»។

ពាក់ព័ន្ធរឿងនេះបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីបំភ្លឺ យ៉ាងច្បាស់ថា ការប្រើប្រាស់សេវាបសសក្នុងការពិនិត្យពិគ្រោះព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលមិនមានការកំណត់ចំនួនដងទេ បើមានការអនុវត្តខុសការពិតនេះ សូមបងប្អូនទាក់ទងលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ឬប្តឹងតាមបណ្តឹងអនាមិកដើម្បីបសសចាត់ការតាមច្បាប់៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm