អាជ្ញាធរ​ខេត្ត​កណ្ដាល​រំពឹង​ថា ការ​ផ្ដល់សេវា​តាម​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​នឹង​មាន​តម្លាភាព​

2021/11/16 01:47:14 am        484

កណ្ដាល៖ ការិយាល័យ​ច្រក​ចេញចូល​តែមួយ​គឺជា​កន្លែង​ប្រមូលផ្ដុំ​ប្រភេទ​សេវា​រដ្ឋបាល ឱ្យនៅ​កន្លែង​តែមួយ​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្ដល់សេវា​រដ្ឋបាល នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ជា​ការ​បង្ខិត​សេវា​រដ្ឋបាល​ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អាគារ​ការិ​យា​ល័យ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​លើកដែក នា​ព្រឹក​ម៉ិ​ញ​នេះ​ថា​៖ ការ​រិ​យា​ល័យ​ច្រកចេញចូល​ស្រុក ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​គោលការណ៍​ប្រកាស និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ត្រូវ​រៀបចំ​មន្ត្រី​ផ្នែក​ជួរមុខ និង​មន្ត្រី​ផ្នែក​ជួរ​ក្រោយ​សម្រាប់​បំពេញការងារ​ពេល​ម៉ោង​ឱ្យបាន​សមស្រប​ទៅតាម​ទំហំ​ការងារ​ជាក់ស្ដែង​។​

​មន្ទីរ​វិស័យ​ដែល​មិនទាន់​ផ្ទេរ​សេវា​រដ្ឋបាល នូវ​ប្រភេទ​សេវា​រដ្ឋបាល​ដែល​ថ្នាក់ជាតិ​បាន​ប្រតិភូកម្ម​មកឱ្យ​រដ្ឋបាល ក្រុង ស្រុក តាម​តារាង​សម្ព័ន្ធ​ទី​២ នៃ​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក​ចុះ​ថ្ងៃទី​០៨ ខែ​កុម្ភៈ​ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​សម្រាប់​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ បន្ត​យកចិត្តទុកដាក់​លើក​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​តាម​នីតិវិធី​ផ្ដល់​សេវា​រដ្ឋបាល តាម​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ ហើយ​ត្រូវ​ប្រាកដថា ​គ្រប់​ប្រភេទ​សេវា​តាម​ច្រកចេញចូល​តាម​ច្រក​មានន័យថា​ទទួល​ពាក្យ​នៅ​ច្រក និង​ផ្ដល់​លទ្ធភាព​លទ្ធផល​សម្រេច​អ្នកស្នើសុំ​សេវា​វិញ​តាម​ច្រក ការផ្ដល់សេវា​រដ្ឋបាល​តាម ការិយាល័យ​ច្រក​តែមួយ​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ផ្អែកលើ​គោលការណ៍​នៃ​ការផ្ដល់សេវា​រដ្ឋបាល​គោលការណ៍​សំខាន់ៗ​។​

​ឯកឧត្ដម​បាន​បន្ដ​ទៀតថា​​ ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ស្រុក ក្នុងនោះ​ ស្នើ​យកចិត្តទុកដាក់​លើ​ការអនុវត្ត​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​។ យកចិត្តទុកដាក់​ពង្រឹង​យន្តការ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ជូន ប្រជាពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវ​អនុវត្ត​ជាប្រចាំ​ដូច​ភ្លៀងរលឹម ពិសេស​ផ្ដោត​យក ចិត្ត​ទុកដាក់​អនុវត្ត​នូវ​លក្ខណៈ សម្បត្តិ​ទាំង​៧ ចំណុច​នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ពង្រឹង​ចំណង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង ក្នុង​រដ្ឋបាល​ឯកភាព​ដោយ​ឈរលើ​ឆន្ទៈ​បំពេញការងារ​រួមគ្នា​រួមគ្នា​ធ្វើ​រួមគ្នា​ដោះស្រាយ​។ ស្នើ​ដល់​អាជ្ញាធរ​ស្រុក​ឃុំ​យកចិត្តទុកដាក់​គ្រប់គ្រង​ដី​រដ្ឋ និង​សម្បត្តិ​ធម្មជាតិ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយ​បាន​គង់វង្ស​បន្ត​ខិតខំ​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​បន្តទៀត ពិសេស​លើកកម្ពស់​គុណភាព​តម្លា​ភាព និង​គណនេយ្យភាព​នៃ​ការផ្ដល់សេវា​រដ្ឋបាល​សេវាសាធារណៈ និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ស្របតាម​គោលការណ៍ នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិប្បតេយ្យ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕ ​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់​ ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm