ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្មវិធីកម្រិតរដ្ឋមន្រ្តី ដែលរៀបចំដោយអង្គការយូណេស្កូ

2025/02/12 06:19:14 pm        229

ប៉ារីស៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតរដ្ឋមន្រ្តី ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology - RAM) ដែលរៀបចំដោយអង្គការយូណេស្កូ ក្រោមប្រធានបទ “ការរៀបចំបញ្ញាសិប្បនិម្មិតសម្រាប់សកលលោក និងរៀបចំសកលលោកសម្រាប់បញ្ញាសិប្បនិម្មិត” (Preparing AI for the World. Prepare the World for AI) ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត។

កិច្ចពិភាក្សានេះ មានគោលបំណងចែករំលែកឧត្តមានុវត្តន៍ យុទ្ធសាស្រ្ត គោលនយោបាយ និងបទពិសោធល្អៗ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ក្នុងចំណោមប្រទេសដែលចូលរួមក្នុងដំណើរការនៃការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូ។ កិច្ចពិភាក្សានេះ មានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកវិស័យឌីជីថល ស្ថានតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការយូណេស្កូ តំណាងក្រសួងស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ គ្រឹះស្ថានស្រាវជ្រាវ និងអង្គការអន្តរជាតិសរុបប្រមាណ១២០នាក់។

ក្នុងបទអន្តរាគមន៍នៃកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសការចាប់យកនិងការប្រើបាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីបទពិសោធរបស់កម្ពុជា ដោយផោ្តតលើកត្តាសំខាន់ៗចំនួន ៣ គឺ (១) ឆន្ទៈនយោបាយ និងការកំណត់អាទិភាពលើការអភិវឌ្ឍបច្ចេកវិទ្យារបស់រដ្ឋាភិបាល (២) បរិយាបន្ននិងភាពជាម្ចាស់របស់គ្រប់តួអង្គ ក្នុងការរៀបចំនិងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍបញ្ញាសិប្បនិម្មិត និង (៣) ការសម្រេចចិត្តនិងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តដោយផ្អែកលើទិន្នន័យ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតរបស់អង្គការយូណេស្កូ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm