នាយករដ្ឋមន្ត្រី​ចិន នឹង​ជំរុញ​ឱ្យមាន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ដោយ​ផ្ទាល់​ពី​កម្ពុជា ចូលទៅ​ចិន​

2021/11/16 01:57:22 am        583

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ប្រព័ន្ធ​វីដេអូ​នៅ​រសៀល​ថ្ងៃទី​១៥ វិច្ឆិកា​នេះ​។​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុង​ជំ​នួ ប​នេះ​សម្ដេច​តេ​ជោ បាន​សម្តែង​សេចក្ដី​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម លី ខឺ​ឈាង និង​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង​ផងដែរ​។ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន​ដែល​តែង​ថ្វាយ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ និង សម្ដេចព្រះ​មហាក្សត្រិយ៍ ក្នុងអំឡុងពេល​ព្រះរាជទស្សនកិច្ច​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រ ទេស​ចិន​។ សម្ដេច​ក៏បាន​អបអរសាទរ​នូវ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០ នៃ​ការបង្កើត​បក្ស​កុ ម្មុយ​នី​ស្ត​ចិន កាលពី​ខែកក្កដា​ឆ្នាំ​២០២១ និង​បាន​កោតសរសើរ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​អាច​លុបបំបាត់ចោល​ទាំងស្រុង​នូវ​ភាព​ទីទ័លក្រ​ក្នុងសង្គម​ចិន និង​បាន​អបអរសាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​ចិន​៩,៨%​សម្រាប់​រយៈពេល​៩​ខែ​ដំបូង​ឆ្នាំ​២០២១​។ សម្តេច​ជឿជាក់ថា​៖ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ចិន​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​ឡើង​។

​ក្នុងជំនួប​នេះ​សម្តេច​និង​ឯកឧត្តម លី ខឺ​ឈាង ក៏បាន​ពិភាក្សា​លើ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​តំបន់​និង​អន្តរជាតិ​ផងដែរ​។​

​ក្នុង​ក្របខណ្ឌ​ទ្វេភាគី សម្ដេច​តេ​ជោ និង​ឯកឧត្តម លី ខឺ​ឈាង បាន​ពិភាក្សាគ្នា​លើ​បញ្ហា​សេដ្ឋកិច្ច​, ពា ណិ​ជ្ជ​កម្ម​,​កសិកម្ម​,​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ ពាក់ព័ន្ធ​នឹង​ករណីនេះ សម្ដេច​តេ​ជោ​និង​ឯកឧត្តម លី ខឺ​ឈាង បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​កើន​ឡើ ង​ដល់ ១០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​និង​បាន​ឯកភាពគ្នា​ដាក់ឱ្យចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពា ណិ​ជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​-​ចិន នៅ​ខែមករា​ខាងមុខនេះ​។ ដោយឡែក​លើ​វិស័យ​កសិកម្ម ឯកឧត្តម លី ខឺ​ឈាង បាន​យល់ស្រប​នឹង​ជំរុញ​ឲ្យ​មានការ​ធ្វើការ​រួមគ្នារ​វាង​ភាគី​ទាំងពីរ​ធ្វើយ៉ាងណា​ពិភាក្សា​ចរចា​គ្នា​លើ​កូតា​នាំ​អង្ករ​ចូលទៅ​ប្រទេស​ចិន នាំ​កសិផល​កម្ពុជា​ចូលទៅ​ប្រទេស​ចិន​ដោយផ្ទាល់​តែម្តង​តាមរយៈ​ការបង្កើត​យន្តការ​រួម​គ្នា​មួយ​ពិនិត្យមើល​លទ្ធផល​ទាំងឡាយណា ដែល​ត្រូវ​នាំ​ចេញពី​កម្ពុជា​ទៅ​ប្រ​ទេ ស​ចិន គប្បី​ទាក់ទាញ​ធ្វើ​ឲ្យ​ការនាំចេញ​នេះ គឺ​នាំចេញ​ផ្ទាល់​ទៅ​ប្រទេស​ចិន​តែម្ដង​។ ពាក់ព័ន្ធ​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ សម្ដេច​តេ​ជោ និង ឯកឧត្តម លី ខឺ​ឈាង បាន​ឯកភាពគ្នា​ថា ភាគី​ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ដោយ​ផ្ដល់ជូន​កម្ពុជា​នូវ​វ៉ាក់សាំង​ជួយ​ទប់ស្កាត់​កូ​វីដ​-១៩ ហើយ​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា ក៏ដូចជា​ជំនួយ​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល និង​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ដល់​កម្ពុជា​ផងដែរ​។ ទន្ទឹមនេះ​ភាគី​ចិន​នឹង​ផ្ដល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជាស​ម្រា ប់​ឆ្នាំ​២០២២-២០២៣ ចំនួន ៥០០​កន្លែង​សម្រាប់​រយៈពេល​៥​ឆ្នាំ​ហើយក៏​កំពុង​ពិនិត្យ​ពិចារណា​មើល​ផងដែរ ដើម្បី​បើក​ឲ្យ​និស្សិត​កម្ពុជា​បាន​ត្រឡប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​វិញ​នៅពេល​ឆាប់​ខាងមុខនេះ​។ ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​តំបន់​និង​អន្តរជាតិ​ឯកឧត្តម​ លី ខឺ​ឈាង បាន​គោរព​ជម្រាបជូន​ស ម្ដេច​តេ​ជោ​ថា ភាគី​ចិន​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅពេល​ខាងមុខ នឹង​ផ្ដល់​ការគាំទ្រ​ជំនួយ​ដល់​កម្ពុជា​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​ក្រោយនេះ​៕​ អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm