សមាជិកសហជីព ប្រមូលផ្តុំគ្នាប្រឆាំងនឹងក្រឹត្យមន្ត្រីស៊ីវិលរបស់លោក Trump នៅវិមាន Capitol Hill

2025/02/12 12:21:11 pm        275

បុគ្គលិកសហជីព កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) បានប្រមូលផ្តុំគ្នា នៅវិមាន Capitol Hill ដោយមានការចូលរួមពីបណ្ដាមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ ដើម្បីតវ៉ាជំទាស់នឹងផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយបុគ្គលិក និងបន្ថយទំហំរដ្ឋាភិបាលសហព័ន្ធ។

មេដឹកនាំសំឡេងភាគតិចរបស់សភាតំណាងរាស្ត្រ លោក Hakeem Jeffries និងសមាជិកព្រឹទ្ធសភារដ្ឋ Maryland លោកស្រី Angela Alsobrooks បានចូលរួមជាមួយបណ្ដាមេដឹកនាំនៃសហព័ន្ធបុគ្គលិករដ្ឋាភិបាលអាមេរិក (AFGE) និង AFL-CIO (សហព័ន្ធការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម) នៅក្បែរវិមានកាពីតូល ដោយអំពាវនាវឲ្យសភាការពារការងាររដ្ឋប្បវេណីសហព័ន្ធ និងការពារបុគ្គលិកពីការជ្រៀតជ្រែកផ្នែកនយោបាយ។

ជាមួយគ្នានេះ សមាជិកសហជីពក៏បានតវ៉ាផងដែរ ប្រឆាំងនឹងការគ្រប់គ្រងរបស់លោកមហាសេដ្ឋី Elon Musk នៅការិយាល័យរដ្ឋាភិបាលក្រៅផ្លូវការ ដែលជាក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បង្កើតឡើងដោយប្រធានាធិបតីលោក Trump។

AFGE បានដាក់ពាក្យបណ្តឹង ដើម្បីរារាំងកម្មវិធីរបស់ DOGE ដែលផ្តល់ប្រាក់បំណាច់រយៈពេល ៧ខែដល់បុគ្គលិករដ្ឋាភិបាលដែលយល់ព្រមលាលែងពីតំណែង។ ចៅក្រមសហព័ន្ធ បានផ្អាកកម្មវិធីនេះដោយមិនកំណត់ពេលវេលា ដោយរង់ចាំសវនាការ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am