អ្នកវិទ្យាសាស្ត្របានព្រមានថា សីតុណ្ហភាពក្ដៅខ្លាំងកម្រិតបំបែកកំណត់ត្រានៃឆ្នាំ២០២៤ អាចជាសញ្ញាមួយបង្ហាញថា ពិភពលោកកំពុងឈានចូលយុគសម័យថ្មីនៃការឡើងកម្ដៅផែនដីលើសពី ១,៥អង្សាសេ ដែលមនុស្សសម័យថ្មីមិនដែលជួបប្រទះពីមុនមកនោះទេ។

ការកំណត់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស លើតួលេខឡើងកម្ដៅ ១,៥អង្សាសេ លើសកម្រិតមុនឧស្សាហកម្ម គឺជាតួលេខតិចតួចណាស់ ប៉ុន្តែមានផលប៉ះពាល់ធំធេងខ្លាំងសម្រាប់មនុស្សលោក និងធម្មជាតិ។

តួលេខនោះក៏ជាសញ្ញាសម្គាល់នៃហានិភ័យផងដែរ ដោយសារតែអាកាសធាតុកាន់តែក្ដៅខ្លាំងឡើងមកពីការបញ្ចេញកម្ដៅភពផែនដី ទាក់ទងទៅនឹងទឹកជំនន់ រលកកម្ដៅ និងព្យុះកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់បន្តិចម្តងៗ ដូចជាកំណើនកម្រិតទឹកសមុទ្រ និងការផុតពូជនៃប្រភេទសត្វជាច្រើន។

អង្គការឧតុនិយមពិភពលោក WMO បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានស្វះស្វែងរកការបំបែកគោលដៅរយៈពេលវែងនៅទីក្រុងប៉ារីស ដើម្បីទប់ទល់ផលវិបាកនៃបម្រែបម្រួលអាកាសធាតុ ខណៈកម្ដៅដ៏ខ្ពស់បានមើលឃើញនៅឆ្នាំ២០២៤ ដែលជាឆ្នាំពោរពេញដោយការឡើងកម្ដៅលើសពី ១,៥អង្សាសេ៕