កាកបាទក្រហមកម្ពុជាបូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត ឆ្នាំ២០២៤ និងទិសដៅ​ការងារបន្ត

2025/02/12 09:40:27 pm        371

កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាក​បាទ​ក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរយៈពេល២ថ្ងៃ (១២-១៣ កុម្ភៈ ២០២៥) នៅទីស្នាក់ការកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សមាជិកគណៈកម្មាធិការសាខា-មន្ត្រីសាខា ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តទាំង២៥ សាខារាជធានីខេត្ត និងទីប្រឹក្សាយុវជន យុវជន កាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបទាំងអស់ចំនួន ១៧៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម យូឡាណា អគ្គលេខាធិការរងទី២ បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប ស្តីពីកាងារយុវជន កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងទិសដៅការងារបន្ត នៅតាមបណ្តាសាខាទាំង២៥ ដែលក្នុងរបាយការណ៍នោះ បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាទាំង២៥ ដែលបាននិងកំពុងអនុវត្ត ដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី តែសាខាភាគច្រើន នៅតែសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួច ឯកឧត្តម ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់ ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់តម្លៃខ្ពស់ ចំពោះសកម្មភាពរបស់យុវជន កាកបាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះ យុវជន រួមជាមួយទីប្រឹក្សាយុវជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ និងការសិក្សារបស់និស្សិត និងសមាជិកសមាជិកាយុវជនទាំងអស់ មិនទុកយុវជនណាម្នាក់ចោលប្រកបដោយឆន្ទៈខ្ពស់ និងស្មារតីចែករំលែកក្តីស្រឡាញ់។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងនូវអំណរគុណ និងការកោតសរសើរ សាខាទាំង២៥ គ្រឹះស្ថានឧត្តមសិក្សា និង ក្រុមប្រឹក្សាភិបាល នៃបណ្តាញក្លឹបយុវជន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលើកកម្ពស់តម្លៃ នៃការអប់រំនិងបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងថែមទាំងបានបរិច្ចាគនូវធនធាន ដ៏សប្បុរសឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ។

ទៅតាមរបៀបវារៈនៃកិច្ចប្រជុំ សមាជិកសមាជិកាទាំងអស់ បានបែងចែកជា៦ក្រុមពិភាក្សា ដើម្បីពិភាក្សាស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា រវាងអនុសាខា/សាខា គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់កណ្តាល ដោយមានការសម្របសម្រួលពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខារងទី១។ ការបែងចែកជាក្រុមនេះគឺ ដើម្បីទទួលយកនូវរាល់សំណូមពរ ដែលតំណាងអនុសាខា/សាខា និងក្លឹបយុវជននីមួយៗបានលើកឡើង ហើយចាត់ទុកថារាល់មតិយោបល់ទាំងអស់ គឺពិតជាមានសារសំខាន់ ក្នុងការចងក្រងធ្វើជារបាយការណ៍ប្រកបដោយគុណភាព និងលើកទិសដៅអនុវត្តការងារបន្ត ជាពិសេសនោះគឺផែនការសកម្មភាពឆ្នាំ២០២៥ របស់យុវជន កាកបាទក្រហមកម្ពុជា ដែលនឹងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់លើកទិសដៅការងារបន្តឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ៕ អត្ថបទៈ សំ ងីម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm