អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពអ៊ីស្រា អែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩២នាក់ និង ៨២២នាក់ ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដោយផ្ទាល់ លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីបទឈប់បាញ់របស់ខ្លួន ជាមួយក្រុមហាម៉ាស់ បានចាប់ផ្តើម កាលពីថ្ងៃទី ១៩ ខែមករា។

លោក Munir al-Barash អគ្គនាយកអាជ្ញាធរសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសុខាភិបាល ក៏បានរកឃើញសាកសពចំនួន ៦៤១នាក់ ផងដែរ ដោយក្នុងនោះប្រហែល ១៩៧ នាក់ មិនស្គាល់អត្តសញ្ញាណ ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន។

អាជ្ញាធរសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កាលពីថ្ងៃអង្គារថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅដើមខែតុលា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ៤៨.២១៩នាក់ និង ១១១. ៦៦៥នាក់ ផ្សេងទៀត បានរងរបួស។