ទីភ្នាក់ងារសារព័ត៌មាន Maghreb Arabe Presse (MAP) បានរាយការណ៍កាលថ្ងៃអង្គារ ដោយបានដកស្រង់សម្តីប្រភពយោធាមួយថា កងទ័ពជើងទឹកម៉ារ៉ុក បានស្ទាក់ចាប់ជនអន្តោប្រវេសន៍មកពីអនុសាហារ៉ា ចំនួន ៤១នាក់ ចេញពីឆ្នេរសមុទ្រអាត្លង់ទិក។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាវាល្បាតរបស់កងទ័ពជើងទឹក បានស្ទាក់ចាប់ទូកមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់កោះ Canary ដែលជាប្រជុំកោះអេស្ប៉ាញ ស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលប្រតិបត្តិការចម្ងាយ ១១៨ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Tantan កាលពីថ្ងៃ ចន្ទ។
សេចកី្តថ្លែងការណ៍ បានបន្ថែមទៀតថា ជនអន្តោប្រវេសន៍ បានទទួលការថែទាំចាំបាច់ មុននឹងបញ្ជូនទៅកងរាជអាវុធហត្ថម៉ារ៉ុក ដើម្បីបន្តនីតិវិធីរដ្ឋបាលតាមស្តង់ដា។
ប្រទេសម៉ារ៉ុក គឺជាចំណុចឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកខាងលិចមួយចំនួន ដែលមានបំណង ទៅដល់អឺរ៉ុប។