អ៊ីរ៉ង់ផ្ដល់ដំណឹងទៅ UN ជុំវិញការគំរាមប្រើកម្លាំងរបស់លោក Trump ដោយប្រាប់ថា នឹងការពារខ្លួន

2025/02/12 10:49:09 pm        75

ប្រទេសអ៊ីរ៉ង់ បានជូនដំណឹងទៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី១១ ខែកុម្ភៈ) នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា «សេចក្តីថ្លែងការណ៍ដែលមិនប្រុងប្រយ័ត្ន និងអុចអាល» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលគំរាមកំហែងប្រើប្រាស់កម្លាំង ហើយបានព្រមានថា «អំពើឈ្លានពានណាមួយ នឹងទទួលបានវិបាកធ្ងន់ធ្ងរត្រលប់ទៅវិញ»។

នៅក្នុងលិខិតមួយផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ឯកអគ្គរដ្ឋទូតរបស់អ៊ីរ៉ង់ ប្រចាំនៅ UN គឺលោក Amir Saeid Iravani បាននិយាយយោងទៅកាន់ការកត់សម្គាល់ដែលធ្វើឡើងដោយលោក Trump នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន New York Post និង Fox News ដែលលោកបាននិយាយថា លោកចង់បានកិច្ចព្រមព្រៀងដោយការចរចា ជាជាងទម្លាក់គ្រាប់បែកលើប្រទេសនេះ ដើម្បីបញ្ឃប់ទីក្រុងតេអេរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអែរ។

លោក Iravani បានសរសេរទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសថា៖ «សេចក្តីថ្លែងការណ៍ដែលមិនប្រុងប្រយ័ត្ន និងអុចអាចទាំងនេះ ពិតជាបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ លោកបានប្រាប់ថា៖ «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ សូមព្រមានថា សកម្មភាពឈ្លានពានណាមួយ នឹងទទួលបានផលវិបាកធ្ងន់ធ្ងរត្រឡប់ទៅវិញ ដែលសហរដ្ឋអាមេរិក នឹងទទួលខុសត្រូវទាំងស្រុង។ អ៊ីរ៉ង់នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួនប្រឆាំងនឹងសកម្មភាពអរិភាពណាមួយ»។

លោក Trump កាលពីសប្តាហ៍មុន បានធ្វើឲ្យមានឡើងវិញនូវយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» របស់លោក លើប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងធ្វើឲ្យការនាំចេញប្រេងរបស់ប្រទេសនេះធ្លាក់ដល់កម្រិតសូន្យ ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់កុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។ លោកក៏បាននិយាយផងដែរថា លោកបើកចំហ ដើម្បីមានកិច្ចព្រមព្រៀងមួយ និងបង្ហាញពីឆន្ទៈ ក្នុងការពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        174
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        214
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm