ប្រជាជនដាណឺម៉ាក ស្នើទិញរដ្ឋកាលីហ្វ័រញ៉ាអាមេរិក ហើយប្តូរឈ្មោះទៅជា «ដាណឺម៉ាកថ្មី»

2025/02/12 11:01:59 pm        185

ជនជាតិដាណឺម៉ាកជាង ២០០.០០០នាក់ បានចុះហត្ថលេខាលើញត្តិតាមប្រព័ន្ធអ៊ិនធឺណិត ដើម្បីទិញរដ្ឋកាលីហ្វ័រញ៉ាពីសហរដ្ឋអាមេរិក ហើយប្តូរឈ្មោះរដ្ឋនេះថា «New Denmark» (ដាណឺម៉ាកថ្មី)។

ការស្នើនេះកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញការចាប់អារម្មណ៍ជាថ្មី ក្នុងការទិញយក Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដើម្បីឲ្យវាក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីបានជាប់ឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

ញត្តិដែលមានចំណងជើងថា «Make California Great Again» (ធ្វើឲ្យកាលីហ្វ័រញ៉ាអស្ចារ្យម្ដងទៀត) សន្យាថា នឹងណែនាំនូវឧត្តមគតិរបស់ដាណឺម៉ាក ពោលគឺការបង្កើតបរិយាកាសយ៉ាងកក់ក្ដៅ នៅហូលីវូដ ផ្លូវសម្រាប់ជិះកង់ នៅ Beverly Hills និងនំសាំងវិចបែបដាណឺម៉ាក នៅគ្រប់ជ្រុងផ្លូវទាំងអស់។

ញត្តិនោះរៀបរាប់ថា៖ «តើអ្នកធ្លាប់មើលផែនទី ហើយគិតថា តើអ្នកបានដឹងពីអ្វីដែលដាណឺម៉ាកត្រូវការទេ? ពន្លឺថ្ងៃកាន់តែច្រើន ដើមត្នោត និងជិះស្គីលើទឹកកក។ មែនហើយ យើងមានឱកាសម្តងក្នុងមួយជីវិត ដើម្បីធ្វើឲ្យសុបិននោះក្លាយជាការពិត។ តោះទៅទិញរដ្ឋកាលីហ្វ័រញ៉ាពីលោក Donald Trump!»។

គោលបំណង គឺដើម្បីប្រមូលហត្ថលេខាចំនួន ៥០០.០០០នាក់ និងថវិកាចំនួន ១សែនកោដិដុល្លារ ប៉ុន្តែញត្តិនេះ គឺគ្រាន់តែប្រមូលហត្ថលេខាប៉ុណ្ណោះ មិនមែនការបរិច្ចាគទឹកប្រាក់នោះទេ។

ញត្តិនេះ បានកត់សម្គាល់ថា លោក Trump ប្រហែលជាបើកផ្លូវឲ្យមានកិច្ចព្រមព្រៀង ដោយពិចារណាលើការមិនចុះសម្រុងជាមួយអ្នកនយោបាយនៅរដ្ឋកាលីហ្វ័រញ៉ា៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm