Apple និង Microsoft ចូលរួមជាមួយ Google ប្រើឈ្មោះឈូងសមុទ្រអាមេរិក ក្នុងកម្មវិធីផែនទី

2025/02/12 11:11:40 pm        48

ទាំងកម្មវិធីផែនទី Apple Maps និង Bing Maps បានចូលរួមជាមួយក្រុមហ៊ុន Google ដោយការផ្លាស់ប្តូរកម្មវិធី និងកម្មវិធីផែនទីរបស់ពួកគេ ដើម្បីបង្ហាញឈូងសមុទ្រអាមេរិក នៅតំបន់ដែនទឹកដ៏ធំ ដែលត្រូវបានគេស្គាល់ថា ជាឈូងសមុទ្រម៉ិកស៊ិក តាំងពីសតវត្សរ៍ទី១៦ មក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរ កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយក្រុមហ៊ុន Apple មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១១ ខែកុម្ភៈ។ កម្មវិធីផែនទី Bing របស់ក្រុមហ៊ុន Microsoft មិនបានធ្វើការផ្លាស់ប្តូរនេះទេ គិតត្រឹមម៉ោងធ្វើសន្និសីទសារព័ត៌មាន ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា កម្មវិធីនេះ កំពុងដំណើរការហើយ។

អ្នកនាំពាក្យក្រុមហ៊ុន Microsoft បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់នូវព័ត៌មានត្រឹមត្រូវ និងទាន់សម័យ។ ដោយអនុលោមតាមគោលការណ៍ផលិតផលដែលត្រូវបានបង្កើតឡើង យើងកំពុងធ្វើបច្ចុប្បន្នភាពកម្មវិធីផែនទី Bing ដើម្បីឆ្លុះបញ្ចាំងពីបញ្ជីឈ្មោះរបស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៅសហរដ្ឋអាមេរិក ដែលរួមមានការផ្លាស់ប្តូរឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក នៅក្នុងសហរដ្ឋអាមេរិក»។

ការផ្លាស់ប្តូរនេះ មិនត្រូវបានរួមបញ្ចូលដោយរលូន សម្រាប់គេហទំព័រផែនទីណាមួយ នៅឡើយទេ។ ការវាយពាក្យ «ឈូងសមុទ្រ» នៅក្នុង Google Maps នៅតែវិលទៅរកពាក្យ «ឈូងសមុទ្រម៉ិកស៊ិក» នៅក្នុងលទ្ធផលស្វែងរក ប៉ុន្តែការជ្រើសរើសនេះ នាំអ្នកប្រើប្រាស់ទៅរកដែនទឹក ដោយមានឈ្មោះឈូងសមុទ្រអាមេរិក។ 

នៅក្នុងកម្មវិធី Apple Maps ការវាយពាក្យឈូងសមុទ្រ នាំអ្នកប្រើប្រាស់ទៅកាន់ផែនទីនៃតំបន់នោះ ហើយប្តូរឃ្លាស្វែងរកទៅជា «Gulf of America» (ឈូងសមុទ្រអាមេរិក)។ គិតត្រឹមរសៀលថ្ងៃអង្គារ កម្មវិធី Bing Maps នៅតែវិលទៅរកពាក្យឈូងសមុទ្រម៉ិកស៊ិក ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបង្ហាញថា ខ្លួននឹងធ្វើបានឆាប់ៗនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm