សេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឲ្យដឹង នៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រី Shehbaz Sharif បានជួបជាមួយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)លោកស្រី Kristalina Georgieva នៅក្រៅកិច្ចប្រជុំកំពូល រដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ជាទីដែលលោកបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោក ចំពោះកំណែទម្រង់រចនាសម្ព័ន្ធ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Sharif ទៅកាន់ប្រទេសអារ៉ាប់រួម ជាកន្លែងដែលលោកបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល និងបានអំពាវនាវឲ្យមានការគាំទ្រជាសកល ដើម្បីបំពេញតម្រូវការការផ្លាស់ប្តូរថាមពលមានតម្លៃជាទឹកប្រាក់ ១០០ពាន់លានដុល្លាររបស់ប្រទេសប៉ាគីស្ថាន។
ការពិភាក្សារបស់លោកជាមួយលោកស្រី Georgieva បានកើតឡើង មុនការពិនិត្យឡើងវិញនាពេលខាងមុខរបស់ IMF អំពីកម្មវិធីប្រាក់កម្ចី ៧ពាន់លានដុល្លាររបស់ប្រទេសប៉ាគីស្ថាន ដែលធានា នៅក្នុងខែកញ្ញាឆ្នាំមុន។ ការពិនិត្យឡើងវិញដោយជោគជ័យក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងបញ្ចេញនូវទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ដែលជួយប្រទេសប៉ាគីស្ថាន ដែលជាប់គាំងលុយកាក់ ជំរុញទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួន និងបំពេញតាមស្តង់ដានាំចូលរបស់អ្នកផ្តល់ប្រាក់កម្ចី។
ការិយាល័យនាយករដ្ឋមន្ត្រី បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថា «លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានគូសបញ្ជាក់អំពីវឌ្ឍនភាព ដែលធ្វើឡើង ក្រោមមូលនិធិបន្ថែម(EFF)របស់ IMF ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចប៉ាគីស្ថាន មានស្ថិរភាព និងកំណត់វា នៅលើផ្លូវនៃការងើបឡើងវិញរយៈពេលវែង» ។