សម្តេចប៉ាប ហ្វ្រង់ស៊ីសកាលពីថ្ងៃអង្គារ បានចេញការរិះគន់យ៉ាងធ្ងន់ ចំពោះការនិរទេសជនអន្តោប្រវេសន៍ ទ្រង់ទ្រាយធំរបស់រដ្ឋបាលលោក ត្រាំ ដោយព្រមានថា កម្មវិធីក្នុងការនិរទេសដោយបង្ខំមនុស្សសុទ្ធសាធដោយសារតែឋានៈខុសច្បាប់របស់ពួកគេ ធ្វើឲ្យពួកគេបាត់បង់សេចក្តីថ្លៃថ្នូរ ហើយ «នឹងបញ្ចប់យ៉ាងលំបាកបំផុត»។
សម្តេចប៉ាប បានចាត់វិធានការគួរឲ្យកត់សម្គាល់ ក្នុងការថ្លែងសុន្ទរកថាអំពីការបង្រ្កាបជនអន្តោប្រវេសន៍ របស់អាមេរិក នៅក្នុងលិខិតមួយ ទៅកាន់ក្រុមបព្វជិតអាមេរិក ដែលបានរិះគន់ការបណ្តេញចេញថា ជាការធ្វើឲ្យប៉ះពាល់ដល់អ្នកដែលងាយរងគ្រោះបំផុត។
សម្តេចប៉ាប ដែលជាជាតិអាមេរិកឡាទីនដំបូងគេ ក្នុងប្រវត្តិសាស្ត្រ បានយកចិត្តទុកដល់ជនអន្តោ ប្រវេសន៍ ជាអាទិភាពនៃភារកិច្ចរបស់ព្រះអង្គជាយូរមកហើយ ដោយទាមទារឲ្យប្រទេសនានាគាំទ្រ ការពារ លើកកម្ពស់ និងរួមបញ្ចូលការភៀសខ្លួនពីជម្លោះ ភាពក្រីក្រ និងគ្រោះមហន្តរាយអាកាសធាតុ។ សម្តេចប៉ាប ក៏បានមានព្រះបន្ទូលថា រដ្ឋាភិបាលទាំងអស់ ត្រូវបានគេរំពឹងថា នឹងធ្វើដូច្នេះ រហូតដល់ដែនកំណត់នៃសមត្ថភាពរបស់ពួកគេ។
នៅក្នុងលិខិតនោះ លោក ប៉ាប ហ្រ្វង់ស៊ីស បានលើកឡើងថា ប្រទេសនានា មានសិទ្ធិការពារខ្លួន និងរក្សាសហគមន៍របស់ពួកគេឲ្យមានសុវត្ថិភាពពីក្រុមឧក្រិដ្ឋជន។