ចិនដាក់ពង្រាយកងទ័ពជើងទឹក និងកងទ័ពអាកាសជុំវិញកោះតៃវ៉ាន់ ក្រោយនាវាកងទ័ពជើងទឹកអាមេរិកឆ្លងកាត់ច្រកសមុទ្រ

2025/02/12 06:55:56 pm        74

ទូរទស្សន៍រដ្ឋ CCTVរាយការណ៍ថា នៅថ្ងៃពុធនេះ យោធាចិន បានដាក់ពង្រាយកងទ័ពជើងទឹក និងកងទ័ពអាកាសនៅជុំវិញកោះតៃវ៉ាន់សម្រាប់ការល្បាតត្រៀមខ្លួនប្រយុទ្ធ និងបេសកកម្មហ្វឹកហាត់ ។

រូបភាពវីដេអូឃ្លីបរបស់ CCTV ឃើញនាវាកងទ័ពជើងទឹកចិនដែលដាក់ពង្រាយដោយកងបញ្ជាការភូមិភាគកើត ធ្វើដំណើរឆ្លងកាត់សមុទ្រ ហើយយន្តហោះចម្បាំងហោះឡើងចេញពីនាវាចម្បាំង ។

នៅថ្ងៃពុធនេះដែរ យោធាប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ថាបង្កើនហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាកងទ័ពជើងទឹកអាមេរិក ២គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏រសើបក្នុងសប្តាហ៍នេះជាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមុនមក ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិកអមដោយនាវាមកពីប្រទេសសម្ព័ន្ធមិត្ត តែងតែឆ្លងកាត់ច្រកសមុទ្រប្រហែលម្តងក្នុង ១ខែ។ 

ប្រទេសចិន ដែលប្រកាសសិទ្ធិកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ បាននិយាយថាផ្លូវទឹកយុទ្ធសាស្ត្រនេះ គឺជារបស់ខ្លួន ។

ខណៈពេលនោះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់ និយាយថា កងកម្លាំងរបស់ពួកគេ បន្តឃ្លាំមើលសកម្មភាពយោធារបស់ខិន ប៉ុន្តែពួកគេកត់សំគាល់ឃើញថា ស្ថានភាពមានលក្ខណៈដូចធម្មតាទេ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am