ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយនៅថ្ងៃពុធនេះថា ពួកគេបានជួយសង្រ្គោះអ្នកនេសាទ ១៣៩នាក់ ដែលជាប់ខ្លួននៅលើផ្ទាំងទឹកកកអណ្តែតក្នុងសមុទ្រ Okhotsk ស្ថិតក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ។
នៅពេលមុននេះ ក្រសួងបាននិយាយថា មនុស្សប្រហែល ៣០០នាក់ បានជាប់ខ្លួន ហើយពួកគេមួយចំនួន បានបដិសេធន៍មិនព្រមទទួលយកការជួយសង្រ្គោះនោះទេ ។
ក្រសួងបានបង្ហោះវីដេអូជាច្រើនឃ្លីបពីប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ រួមទាំងវីដេអូ ១
ឃ្លីបឃើញក្រុមអ្នកនេសាទដើរចេញពីក្រុមអ្នកជួយសង្រ្គោះនៅលើផ្ទាំងទឹកកក ។
ប៉ុន្តែក្រោយមកក្រសួងបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ប្រតិបត្តិការជួយសង្រ្គោះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងនាវា បាននាំយកអ្នកនេសាទចំនួន ១៣៩នាក់ មកកាន់តំបន់ឆ្នេរសមុទ្រ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើហេតុអ្វីបានជាអ្នកនេសាទមានចំនួនច្រើនបែបនេះ បានជួបជុំគ្នានៅលើទីតាំងនោះ ស្ថិតនៅក្នុងតំបន់ Sakhalin របស់រុស្ស៊ី ។ ជាទូទៅរដូវនេសាទត្រីខែរងានៅតំបន់ Sakhalin ចាប់ផ្តើមនៅខែកុម្ភៈ រហូតដល់ខែមេសា ពេលដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំង ។
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយទៀតថា ផ្ទាំងទឹកកកប្រវែងប្រហែល ១០ម៉ែត្រ បានប្រេះដាច់ចេញពីភូមិ Malki ទៅកាន់ពាមទន្លេ Dolinka ស្ថិតក្នុងតំបន់ Sakhalin បណ្តាលឲ្យអ្នកនេសាទរសាត់អណ្តែតក្នុងសមុទ្រ Okhotsk ៕