ជម្លោះ និងការជម្លៀសខ្លួននៅតំបន់ភាគខាងកើតកុងហ្គោ បណ្តាលឲ្យសិស្សសាលាពុំអាចចូលរៀនបាន

2025/02/12 07:00:06 pm        58

អ្នកស្រី Sudila Mwembo គឺជាគ្រូបង្រៀនមួយរូបនៅសាលារៀន Mama Mulez ស្ថិតក្នុងទីក្រុង Goma ប្រទេសកេនយ៉ា បាននិយាយថា កាលពីមុនសាលារៀនរបស់លោកមានសិស្ស ១.២០០នាក់ ប៉ុន្តែបច្ចុប្បន្នមានសិស្សត្រឹមតែ ២៣នាក់ប៉ុណ្ណោះ ។

ការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាម M23 និងកងកម្លាំងកុងហ្គោ បណ្តាលឲ្យពលរដ្ឋជម្លៀសខ្លួនភ័យខ្លាចក្នុងការបញ្ជូនកូនៗរបស់ពួកគេមកចូលរៀនវិញ ។

អ្នកស្រី Mwembo និយាយថា ពួកយើងស្ទើរតែបញ្ចប់ការប្រឡងទៅហើយ ពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើង ប៉ុន្តែបច្ចុប្បន្នឪពុកម្តាយសិស្សបានប្រាប់ឲ្យកូនៗរបស់ពួកគេលាក់ខ្លួន ដូច្នេះហើយទើបគ្មានសិស្សត្រឡប់មកកាន់សាលារៀនវិញបែបនេះ ។

បើទោះបីជាមានការអំពាវនាវពីក្រុមឧទ្ទាម M23 ឲ្យសាលាចាប់ផ្តើមបង្រៀនសិស្សធម្មតាវិញយ៉ាងណាក្តី ភាពពុំច្បាស់លាស់នៅតែកើតមានដដែលនៅក្នុងចំណោមគ្រួសារជាច្រើន ។

ខណៈពេលនោះដែរ ក្រុមស្ម័គ្រចិត្តនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) បំពាក់ដោយឧបករណ៍ការពារ បានយកសាកសពស្អុយរលួយចេញពីពន្ធនាគារ Muzenze ស្ថិតក្នុងទីក្រុង Goma ប្រទេសកេនយ៉ា រយៈពេល ២សប្តាហ៍ ក្រោយការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាម M23 និងកងទ័ពកុងហ្គោ ដែលនាំឲ្យមានការរត់គេចអ្នកទោសទ្រង់ទ្រាយធំ ។

ដោយឡែក នៅខេត្ត South Kivu ក្រុមអាជ្ញាធរ កំពុងសម្របសម្រួលជាមួយអង្គការមនុស្សធម៌ ដើម្បីលើកឡើងពីវិបត្តិកើនឡើង ការងារស្តាសណ្តាប់ធ្លាប់ឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ និងផ្តល់ការសង្រ្គោះបន្ទាន់ដល់សហគមន៍រងផលប៉ះពាល់ ។

 ជម្លោះមួយនេះដែរ បានធ្វើឲ្យកើតមានអស្ថិរភាពកាន់តែធ្ងន់ធ្ងរខ្លាំងនៅតំបន់ភាគខាងកើតកុងហ្គោ ជាទីដែលក្រុមប្រដាប់រាប់សិបក្រុម បានធ្វើសង្រ្គាមដណ្តើមគ្រប់គ្រងដែនដី និងធនធានរ៉ែ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am