ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបើកកិច្ចសន្ទនាតាមវីដេអូ របស់លោកជាមួយប្រធានាធិបតីចិនលោក Xi Jinping ដោយនិយាយថាគោលដៅ របស់មេដឹកនាំទាំង២ គឺដើម្បីធានាបានការប្រកួតប្រជែង "មិនបង្កឲ្យផ្ទុះជម្លោះ" ។
មេដឹកនាំទាំងពីរកំពុងជួបប្រជុំគ្នាតាមវីដេអូស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងទំនាក់ទំនងអាមេរិក-ចិន។ លោក Biden បានរិះគន់ទីក្រុងប៉េកាំងជុំវិញការរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិ អ៊ុយហ្គ័រ (Uyghurs) នៅភាគពាយព្យ ប្រទេសចិន ការរឹតត្បិតការតវ៉ាលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង ការឈ្លាន ពានដោយយោធាប្រឆាំងនឹងកោះតៃវ៉ាន់ ដែលជាដែនដីស្វ័យគ្រប់គ្រង និងបញ្ហាច្រើនទៀត។
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ
