កាលពីថ្ងៃអង្គារម្សិលមិញ មនុស្សប្រហែល ១៣០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំប្រឆាំងក្រុមម៉ាហ្វីយ៉ាកោះស៊ីលីស៊ី នៅទីក្រុង Palermo ប្រទេសអ៊ីតាលី ដែលការវាយឆ្មក់នេះ បង្ហាញថា ក្រុមមួយនេះនៅតែជាក្រុមឧក្រិដ្ឋជនខ្លាំងក្លាដដែល បើទោះបីជាមានការថមថយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ ។
នគរបាលអ៊ីតាលី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន រងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន រួមទាំងការជួយដូរគ្រឿងញៀន ការប៉ុនប៉ងមនុស្សឃាត ការជំរិតទារប្រាក់ ការលេងល្បែងតាមអនឡាញខុសច្បាប់ និងការគ្រប់គ្រងអាវុធខុសច្បាប់ ។
ដីការចាប់ខ្លួនបន្ថែមទៀត ត្រូវបានចេញសម្រាប់ជនសង្ស័យ ៣៣នាក់ ដែលបានស្ថិតក្នុងពន្ធនាគាររួចទៅហើយសម្រាប់ឧក្រិដ្ឋកម្មផ្សេងទៀត ។
គួរឲ្យដឹងថា ក្រុមម៉ាហ្វីយ៉ា Cosa Nostra ដែលមានមូលដ្ឋាននៅទីក្រុង Palermo បានបង្កអំពើភេរវកម្មអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានបន្តវេនជាក្រុមឧក្រិដ្ឋជនដ៏មានអំណាចបំផុតរបស់អឺរ៉ុបដោយក្រុមម៉ាហ្វីយ៉ា Ndrangheta នៅតំបន់កាឡាប្រៀ ។
ក្រុមនគរបាល និយាយថា ការស៊ើបអង្កេតបង្ហាញថា គ្រួសារម៉ាហ្វីយ៉ាក្រុង Palermo សម្របសម្រួលសកម្មភាពរបស់ពួកយើងនៅទូទាំងទីក្រុង និងខេត្ត ដូចដែលពួកគេធ្លាប់ជាក្រុមម៉ាហ្វីយ៉ា Cosa Nostra ជាពិសេសពាក់ព័ន្ធនឹងការជួយដូរគ្រឿងញៀនខុសច្បាប់ ៕