ក្រុមមន្រ្តីជាន់ខ្ពស់អារ៉ាប់ព្រមានថា ផែនការតំបន់ហ្កាហ្សារបស់លោក Trumpនឹងបញ្ឆេះតំបន់មជ្ឈិមបូព៌ា

2025/02/13 02:03:54 am        80

ក្រុមមន្រ្តីជាន់ខ្ពស់អារ៉ាប់ និយាយនៅថ្ងៃពុធនេះថា ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា និងបំផ្លាស់ទីជនប៉ាឡេស្ទីនទៅកាន់កន្លែងផ្សេងដែលធ្វើឲ្យកើតមានការថ្កោលទោសសកលនោះ នឹងគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងតំបន់មួយនេះ ហើយនិងបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ ។

លោក Ahmed Aboul Gheit គឺជាអគ្គរដ្ឋលេខាធិការក្រុមសម្ព័ន្ធអារ៉ាប់ បានព្រមាននៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកក្នុងទីក្រុង Dubaiថា បើសិនជាលោក Trumpជំរុញបន្តផែនការរបស់លោក លោកនឹងនាំតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងវដ្តវិបត្តិថ្មី ធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់ ។

លោកTrumpបានធ្វើឲ្យពិភពអារ៉ាប់ខឹងសម្បារយ៉ាងខ្លាំង តាមរយៈការប្រកាសពុំរំពឹងទុកថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងតំបន់ហ្កាហ្សា ផ្តល់ទីលំនៅថ្មីដល់ជនប៉ាឡេស្ទីនជាង ២លាននាក់ ហើយនិងអភិវឌ្ឍតំបន់មួយនេះឲ្យក្លាយជា “តំបន់ឆ្នេរលំហែរកាយមជ្ឈិមបូព៌ា” ។

លោក Aboul Gheit និយាយថា បើសិនជាស្ថានភាពផ្ទុះផ្នែកយោធាម្តងទៀត បទឈប់បាញ់ទាំងនេះ នឹងត្រូវអសារបង់ ។

ខណៈពេលនោះដែរ លោក Jasem al-Budaiwi ដែលជាប្រធានក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រដែលជាសម្ព័ន្ធសេដ្ឋកិច្ច និងនយោបាយបណ្តាប្រទេសអ្នកមានដោយសារប្រេង បានអំពាវនាវឲ្យលោក Trumpចងចាំទំនាក់ទំនងខ្លាំងក្លារវាងតំបន់មួយនេះ និងទីក្រុងវ៉ាស៊ីងតោន ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm