ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមហាសេដ្ឋីដែលជាស្ថាបនិកបង្កើតក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយរិះគន់ដល់ទីភ្នាក់ងារជំនួយបរទេស USAID អំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារ ដោយពួកគេចាត់ទុកទីភ្នាក់ងារមួយនេះថា “ពុករលួយ និង អសមត្ថភាព” ។
លោក Musk ដែលទើបទទួលបានការតែងតាំងជាប្រធានអង្គការ Department of Government Efficiency កាលពីពេលថ្មីៗនេះ បាននិយាយទទួលស្គាល់ថា ទីភ្នាក់ងារ USAID ធ្វើការងារមានតម្លៃខ្លះ ប៉ុន្តែលោកបាននិយាយជំទាស់ថា ទីភ្នាក់ងារមួយនេះ ធ្វើការមិនបានច្រើនប៉ុន្មាននោះទេ ដើម្បីជះឥទ្ធិពលលើការបោះឆ្នោតតាមវិធីដ៏គួរសង្ស័យដែលមិនស្មោះត្រង់ ។
ចំណែកឯលោក Trump បានឆ្លើយតបដោយបញ្ជាក់ពីសេចក្តីអត្ថាធិប្បាយរបស់លោកចំពោះការធ្វេសប្រហែលនេះថា លោកជាប់ឆ្នោត ដើម្បីធានាដល់ភាពស្មោះត្រង់នៅក្នុងរដ្ឋាភិបាល ។
លោកបន្តថា ការពិនិត្យពិច្ច័យរបស់លោកនឹងបន្តផុតទីភ្នាក់ងារ USAID រហូតដល់វិស័យជាច្រើនទៀត ដូចជាការអប់រំ និងវិស័យយោធា ។
ក្នុងនាមជាទីភ្នាក់ងារជំនួយមនុស្សធម៌សំខាន់របស់សហរដ្ឋអាមេរិក ទីភ្នាក់ងារ USAID បានក្លាយជាគោលដៅដំបូងនៃកិច្ចខិតខំរបស់លោក Musk ក្នុងការកាត់បន្ថយការចំណាយរបស់ដ្ឋាភិបាលសហព័ន្ធ សហរដ្ឋអាមេរិក ។
ការបញ្ជារបស់លោក Trumpកាលពីថ្ងៃទី ២០ ខែមករា ឲ្យបង្កកជំនួយបរទេសភាគច្រើនរបស់សហរដ្ឋអាមេរិក ស្របតាមគោលនយោបាយអាមេរិកជាធំ បានបញ្ឈប់កម្មវិធីរាប់រយដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារលើជំនួយសកលលោក ៕