អំឡុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយថា វិទ្យាស្ថានរោគវិទ្យាក្រុង Wuhan ពុំបានជាប់ពាក់ព័ន្ធនឹងការបង្កើត ឬបែកធ្លាយវីរុស COVID-19នោះឡើយ ។
លោក Jiakun និយាយថា វិទ្យាស្ថានមួយនេះ ពុំធ្លាប់ដែលអនុវត្តន៍ការស្រាវជ្រាវទទួលបានមុខងារណាមួយលើវីរុសកូរ៉ូណាម្តងណាទេ ។
ការឆ្លើយតបបែបនេះ បានកើតមានឡើងក្រោយសំនួរពីទីភ្នាក់ងារ USAID ដែលផ្តល់មូលនិធិដល់វិទ្យាស្ថានរោគវិទ្យាក្រុង Wuhan នៅប្រទេសចិន ធ្វើការស្រាវជ្រាវលើការទទួលបានវីរុស ។
លោក Jiakun បាននិយាយថា ចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា វិទ្យាស្ថានរោគវិទ្យាក្រុង Wuhan ពុំធ្លាប់ដែលអនុវត្តន៍ការស្រាវជ្រាវទទួលបានមុខងារណាមួយលើវីរុសកូរ៉ូណាម្តងណាទេ ឬពុំបានជាប់ពាក់ព័ន្ធនឹងការបង្កើតវីរុស COVID-19នោះដែរ ។
លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហាតាមដានប្រភពដើមជំងឺ COVID-19 ចិនសូមធ្វើការជំទាស់ដាច់ណាត់ចំពោះរាល់ទម្រង់ទាំងអស់នៃឧបាយកលនយោបាយ ។ សហរដ្ឋអាមេរិកគួរតែពិនិត្យដោយខ្លួនឯង ជាជាងបង្វែរការស្តីបន្ទោស និងគេចវេសពីការទទួលខុសត្រូវ ៕