អ៊ីស្រាអែល បានគំរាមចាប់ផ្តើមសង្រ្គាមឡើងវិញ បើសិនជាចំណាប់ថ្នូរពុំត្រូវបានដោះលែងទេនោះនៅចុងសប្តាហ៍នេះ ខណៈក្រុមហាម៉ាស់ និយាយយ៉ាងទទួចថា ពួកគេនៅតែបន្តប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងចោទប្រកាន់អ៊ីស្រាអែល ថាបានបំពានកិច្ចព្រមព្រៀង ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា បើសិនជាក្រុមហាម៉ាស់មិនព្រមប្រគល់ចំណាប់ថ្នូរនៅថ្ងៃត្រង់ថ្ងៃសៅរ៍ទេនោះ បទឈប់បាញ់នឹងត្រូវបញ្ចប់ ហើយយោធាអ៊ីស្រាអែលនឹងចាប់ផ្តើមសង្រ្គាមយ៉ាងខ្លាំងក្លាឡើងវិញ រហូតដល់យកឈ្នះក្រុមហាម៉ាស់ទាំងស្រុង ។
ការគំរាមកំហែងរបស់លោក Netanyahu បានកើតមានឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា ឋាននរកនឹងត្រូវផ្ទុះ បើសិនជាក្រុមហាម៉ាស់មិនព្រមដោះលែងចំណាប់ថ្នូរទាំងអស់នៅថ្ងៃសៅរ៍ទេនោះ ។
លទ្ធភាពនៃការចាប់ផ្តើមសង្រ្គាមឡើងវិញនៅតំបន់ហ្កាហ្សានេះដែរ បានធ្វើឲ្យមានការថ្កោលទោសទ្រង់ទ្រាយធំ និងក្តីបារម្ភនៅក្នុងចំណោមជនប៉ាឡេស្ទីន ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហាររយៈពេល ១៥របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤៨.២១៩នាក់ និងមនុស្សជាង ១១១.៦៦៥នាក់ផ្សេងទៀត បានរងរបួស ៕