អ៊ីស្រាអែលនិយាយថា ខ្លួនអាចបំពេញតាមផែនការផ្លាស់ទីលំនៅពលរដ្ឋហ្កាហ្សារបស់លោក Trump ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង

2025/02/13 09:09:18 am        117

អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ បានគំរាមធ្វើសង្គ្រាមថ្មី លើក្រុមហាម៉ាស និងអនុវត្តផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាង១៥ខែ ប្រសិនបើក្រុមសកម្មប្រយុទ្ធមិនដោះលែងចំណាប់ខ្មាំងនៅចុងសប្តាហ៍នេះ។  

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុម ហាម៉ាសប៉ាឡេស្ទីនបាននិយាយថា ខ្លួននឹងមិនចុះចាញ់នឹង "ការគំរាមកំហែង" របស់អាមេរិក និងអ៊ីស្រាអែលជុំវិញការដោះលែងចំណាប់ខ្មាំងនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនោះទេ។ 

ប្រភពពីប៉ាឡេស្ទីន និងក្រុមអ្នកការទូតម្នាក់ដែលដឹងពីកិច្ចចរចានេះបានប្រាប់សារព័ត៌មាន AFPថា      ក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប កំពុងជំរុញឲ្យសង្រ្គោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមុន ខណៈក្រុមហាម៉ាស បាននិយាយថា អ្នកចរចាជាន់ខ្ពស់របស់ខ្លួនកំពង់នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។

បទឈប់បាញ់បានផ្អាកការប្រយុទ្ធគ្នាជាង១៥ ខែ ហើយមើលឃើញចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលត្រូវបានដោះលែងជាក្រុមតូចៗជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនជាប់ឃុំឃាំងនៅអ៊ីស្រាអែល។

ប៉ុន្តែកិច្ចព្រមព្រៀងដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទីមួយរយៈពេល ៤២ ថ្ងៃរបស់ខ្លួនកំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំង។

ភាគីជម្លោះដែលមិនទាន់បានឯកភាពគ្នាលើដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ បានចោទប្រកាន់គ្នាពីការបំពាន ដែលជំរុញឱ្យមានការព្រួយបារម្ភថា អំពើហិង្សាអាចបន្តឡើងវិញនិងបង្កភាពតានតឹងជាថ្មីនៅមជ្ឈិមបូព៌ាដែលពិបាកក្នុងការទទួលបានសន្តិភាពយូរអង្វែង៕

អត្ថបទដែលទាក់ទង

បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
2026/06/20 11:44:08 am        1
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
2026/06/20 11:42:04 am        1
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
2026/06/20 11:38:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ

2026/06/20 11:44:08 am
​អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
2026/06/20 11:42:04 am
​អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
2026/06/20 11:38:59 am
​អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
2026/06/20 11:36:52 am
​មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
2026/06/20 11:33:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am