ព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនេះ ក៏មានការស្នើសុំធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។
លក្ខណៈបច្ចេកទេសនាវា៖
-នាវាទី១ឈ្មោះ INS SUJATA លេខ P៥៦ ប្រភេទ OPV មានបណ្តោយ១០២ ម៉ែត្រ ទទឹង ១១.៥ម៉ែត្រ មានជម្រៅទឹក ៥ ម៉ែត្រ និងមានទម្ងន់ផ្ទុក ២២៦០ តោន។
-នាវាទី ២ ឈ្មោះ ICGS VEERA លេខ ៣៥ ប្រភេទ OPV
មានបណ្តោយ ៩៩ ម៉ែត្រ ទទឹង១៤.៩ ម៉ែត្រ ជម្រៅទឹក ៤.៧ម៉ែត្រមាន និងទម្ងន់ផ្ទុក ៣.០០០ តោន៕

