ចិនប្រឆាំងដាច់ខាតរាល់សកម្មភាពបង្កហេតុក្រោមលេសសេរីភាពនៃការធ្វើនាវាចរណ៍របស់អាមេរិកនៅច្រកសមុទ្រតៃវ៉ាន់

2025/02/13 07:08:02 pm        86

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គ័រ ចាឃុន (Guo Jiakun) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ចិនប្រឆាំងដាច់ខាតរាល់សកម្មភាពបង្កហេតុដោយប្រទេសណាមួយ ក្រោមលេសសេរីភាពនៃការធ្វើនាវាចរណ៍។

យោធាប្រទេសចិន កាលពីថ្ងៃពុធ ១២ កុម្ភៈសប្ដាហ៍នេះ បានរិះគន់ខ្លាំងៗលើសហរដ្ឋអាមេរិក ថាកំពុងបង្កើនហានិភ័យសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាកងទ័ពជើងទឹកអាមេរិកពីរគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏រសើបក្នុងសប្តាហ៍នេះជាលើកដំបូង ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមុនមក។

លោកបានធ្វើអត្ថាធិប្បាយបែបនេះ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយឆ្លើយតបទៅនឹងវត្តមាននាវាចម្បាំងរបស់អាមេរិកក្នុងច្រកសមុទ្រតៃវ៉ាន់នៅសប្ដាហ៍នេះ ដោយនិយាយថា កងទ័ពរំដោះប្រជាជនចិន បានចេញការឆ្លើយតបរួចហើយ។  

លោកបានបញ្ជាក់ថា កោះតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្ដាច់បាននៃដែនដីរបស់ចិន ហើយបញ្ហាកោះតៃវ៉ាន់ មិនមែនជាសេរីភាពនៃការធ្វើនាវាចរណ៍ តែជាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ 

ទង្វើរបស់អាមេរិក គឺជាការប៉ុនប៉ង បង្ករឿង និងគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ក្រោយលេសសេរីភាពនៃការធ្វើនាវាចរណ៍ដែលចិនតែងតែប្រឆាំងរហូតមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm