អង់គ្លេស​បំបាក់​សាន់​ម៉ា​រី​ណូ ១០-០ កក់​កៅអី World Cup និង​ជា​ជ័យជំនះ​ធំ​បំផុត​តាំងពី​ឆ្នាំ១៩៦៤

2021/11/16 06:29:52 pm        97

​បាល់ទាត់៖ ​ក្រុម​អង់គ្លេស​បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ​សាន់​ម៉ា​រី​ណូ​ធ្ងន់​ករ ១០-០ ដើម្បី​កក់​កៅអី​ស្វ័យប្រវត្តិ​ទៅកាន់​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ២០២២ នៅ​កាតា​។ ​​នេះ​ជា​ជ័យជំនះ​ធំ​បំផុត រឺ​ជា​ជ័យជំនះ​ដែលមាន​គ្រាប់​បាល់ ២ខ្ទង់​លើកដំបូង​រាប់​ពី​ឆ្នាំ១៩៦៤​។

​​ខ្សែការពារ Manchester United, Harry Maguire ជា​អ្នក​រកបាន​គ្រាប់​នាំមុខ​មុនគេ​ ខណៈ​គ្រាប់​បាល់​ផ្សេងទៀត​រកបាន​ដោយ​កីឡាករ​របស់ Arsenal, Smith Rowe ដែល​ជាប់​ជំរើសជាតិ​អង់គ្លេស​លើកដំបូង​ក៏ដូចជា Tyron Mings, Tammy Abraham និង Bukayo Saka​។​ ​​ខ្សែប្រយុទ្ធ Tottenham Hotspur, Harry Kane រកបាន ៤គ្រាប់​ម្នាក់​ក្នុងចំណោម ១០គ្រាប់​នេះហើយ ៤​គ្រាប់​នេះ​កើតឡើង​នៅក្នុង​វគ្គ​ទី១ ទាំងអស់​បូករួម​ទាំង​បាល់ ១១ម៉ែត្រ​ពីរ​គ្រាប់​។ ​​បួន​គ្រាប់​នេះ​បានធ្វើឱ្យ Harry Kane ស៊ុត​បញ្ចូល​ទី​ឱ្យ​អង់គ្លេស​សរុប​បាន ៤៨គ្រាប់​ស្មើនឹង​លោក Gary Lineker និង​ដេញ​ពីក្រោយ Sir Bobby Charlton និង Wayne Rooney ដែលមាន​សរុប ៥៣គ្រាប់​។

​​Harry Kane ក៏បាន​ក្លាយជា​កីឡា​ករទី៤ ដែរ​ដែល​រកបាន Hat-Trick ពីរ​ប្រកួត​ជាប់​គ្នា​ឱ្យ​អង់គ្លេស​បន្ទាប់ពី Vivian Woodward, Dixie Dean និង Tommy Taylor និង​ជា​លើកដំបូង​ដែល​រកបាន ៤គ្រាប់​បន្ទាប់ពី Ian Wright ធ្លាប់​ស៊ុត​បាន ៤គ្រាប់​ដែរ​នៅពេល​អង់គ្លេស​ឈ្នះ​សាន់​ម៉ា​រី​ណូ​ដូចគ្នា​កាលពី​ឆ្នាំ១៩៩៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm