ប្រភពយោធាមួយបានវាយការណ៍ថា យ៉ាងហោចណាស់ទាហានយេម៉ែន ៥នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាជាមួយកងកម្លាំងហ៊ួទី នៅក្នុងខេត្ត Marib ដែលសម្បូរប្រេង នៅភាគកណ្តាលប្រទេសយេម៉ែន។

ប្រភពបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង បន្ទាប់ពីថ្ងៃលិច នៅខ្សែត្រៀមជួរមុខមួយ នៅក្នុងស្រុក Raghwan ភាគខាងជើងនៃទីក្រុង Marib ដោយភាគីទាំងពីរ បានដាក់ពង្រាយកាំភ្លើងធំ និងយានដ្រូន។

ក្រុមហ៊ួទី មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការប៉ះទង្គិចគ្នានេះ នៅឡើយទេ។
កងទ័ពរដ្ឋាភិបាលបច្ចុប្បន្ន គ្រប់គ្រងកណ្តាលទីក្រុង Marib រួមទាំងតំបន់ប្រេង និងឧស្ម័នរបស់ខ្លួន ខណៈដែលក្រុមហ៊ួទី កាន់កាប់ស្រុកជាច្រើន នៅជាយភាគខាងជើង និងភាគខាងត្បូងនៃខេត្តនេះ។
ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានបន្តកើតឡើង ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ ត្រូវបានឈានដល់ នៅឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹង បានកើនឡើង នៅក្នុងទីក្រុង Marib ក្នុងខែនេះ ដោយភាគីទាំងពីរ បានប្រមូលផ្តុំកងកម្លាំង នៅតាមសមរភូមិ។
ប្រទេសយេម៉ែន បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមហ៊ួទី បានដណ្តើមកាន់កាប់ខេត្តជាច្រើន នៅភាគខាងជើង ដោយបង្ខំឲ្យរដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ពី អន្តរជាតិ ឲ្យភៀសខ្លួនចេញពីរដ្ឋធានីSanaa។