អ្នកស្រាវជ្រាវ៖ ព័ត៌មានក្លែងក្លាយពីក្រុមទាក់ទងនឹងរុស្ស៊ី បង្កការភ័យខ្លាច និងការមិនទុកចិត្ត នៅអាល្លឺម៉ង់

2025/02/13 11:21:12 pm        46

អ្នកជំនាញសន្តិសុខប្រព័ន្ធអ៊ីនធឺណិត បានរកឃើញថា បណ្តាញផ្ដល់ព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណិតដែលភ្ជាប់ទំនាក់ទំនងជាមួយរុស្ស៊ី កំពុងផ្សព្វផ្សាយនូវព្រមានរបស់ទីភ្នាក់ងារចារកម្មក្លែងក្លាយ ពាក់ព័ន្ធនឹងការវាយប្រហារភេរវករ ក្នុងប្រទេសអាល្លឺម៉ង់ នៅមុនការបោះឆ្នោតក្នុងខែនេះ ដែលជាការប៉ុនប៉ងជាក់ស្តែង ដើម្បីបង្កជាការភ័យខ្លាច និងធ្វើឲ្យចំនួនអ្នកបោះឆ្នោតថយចុះ ។

ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា បណ្តាញនានា ក៏កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក Friedrich Merz ជាមេដឹកនាំក្រុមអភិរក្សនិយម ដែលកំពុងនាំមុខនៅក្នុងការស្ទង់មតិ លើក្រុមជម្រើសទី២ ដែលមាននិន្នាការលម្អៀងទៅរុស្ស៊ី គឺណបក្សជម្រើសផ្សេងទៀត សម្រាប់អាល្លឺម៉ង (AfD)។

បណ្ដាអ្នកជំនាញដែលធ្វើការជាមួយអង្គការសិទ្ធិមនុស្សអាល្លឺម៉ង់ គឺវេទិកាសង្គមស៊ីវិល និងមូលនិធិ Robert Bosch គឺជាអ្នកមានបទពិសោធន៍ ក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការជះឥទ្ធិពលរបស់រុស្ស៊ី ដែលមិនចង់ឲ្យត្រូវបានគេកំណត់អត្តសញ្ញាណ សម្រាប់ហេតុផលសុវត្ថិភាព។

សារព័ត៌មាន Reuters អាចពិនិត្យមូលដ្ឋានទិន្នន័យពេញលេញនៃការបង្ហោះ និងបញ្ជាក់ពីការជំរុញដល់យុទ្ធនាការនៃការបង្ហោះដែលភាគច្រើនមានប្រភពនៅលើបណ្ដាញសង្គម X ដោយមានវីដេអូដែលបន្ទាប់មកត្រូវបានចែករំលែកនៅលើវេទិកាបណ្ដាញសង្គមយ៉ាងទូលំទូលាយ។ អ្នកស្រាវជ្រាវបានរកឃើញថា ការបង្ហោះត្រូវបានចូលមើលប្រហែល ២,៥លានដង មកទល់ពេលនេះ។ បណ្ដាញសង្គម X មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ លើការបង្ហោះនៅលើវេទិការបស់ខ្លួននេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm