ការបំផ្ទុះគ្រាប់បែកដៃក្នុងបារបារាំង បណ្ដាលឲ្យមានអ្នករបួស ១២នាក់

2025/02/13 11:23:19 pm        106

ក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា មនុស្ស ១២នាក់ បានរងរបួស នៅពេលដែលគ្រាប់បែកដៃមួយគ្រាប់ បានផ្ទុះនៅក្នុងបារមួយ ក្នុងទីក្រុង Grenoble (គ្រេណូប្លិ៍) ភាគអាគ្នេយ៍នៃប្រទេសបារាំង កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ)។

នៅឯកន្លែងកើតហេតុដែលបុគ្គលិកសង្គ្រោះបន្ទាន់ បានបិទតំបន់នោះ លោករដ្ឋអាជ្ញា Francois Touret-de-Courcy (ហ្វ្រង់ស័រ ទូរេ ដឺ គួស៊ី) បានប្រាប់សារព័ត៌មានថា៖ «មានមនុស្សម្នាក់ បានចូលមក ហើយបានគប់គ្រាប់បែកដៃ ដោយមិនបាននិយាយអ្វីសោះ ហើយបានរត់ចេញទៅវិញបាត់»។

លោកបានប្រាប់ទៀតថា មនុស្ស ២នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយបន្ថែមថា មាន «អតិថិជនជាច្រើន» នៅពេលដែលគ្រាប់បែកដៃនោះ បានផ្ទុះ ភ្លាមៗបន្ទាប់ពីម៉ោង ៨យប់ នៅបារ ក្នុងសង្កាត់ភូមិអូឡាំពិក (Olympic Village) ដែលត្រូវបានសាងសង់ឡើង នៅពេលទីក្រុងដ៏ស្រស់ស្អាតមួយនេះធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ឆ្នាំ១៩៦៨។

លោក Touret-de-Courcy (ទូរេ ដឺ គួស៊ី) បានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់ពីមូលហេតុនៅឡើយទេ ប៉ុន្តែមិនជឿថា នេះគឺជា «ការវាយប្រហារភេរវកម្ម»។ លោកបាននិយាយថា៖ «គ្មានអ្វីដែលធ្វើឲ្យយើងគិតថា វាជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ» ដោយហៅការវាយប្រហារនោះថា ជា «អំពើហិង្សាខ្លាំងក្លា» ដែល «អាចនឹងជាប់ពាក់ព័ន្ធករណីច្រើន»។

លោកបាននិយាយថា ក្រុមអ្នកស៊ើបអង្កេត កំពុងសម្លឹងមើលករណីដែលអាចមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយបានបន្ថែមថា ការរៀបរាប់មួយចំនួន បានបង្ហាញថា ជនសង្ស័យក៏មានកាន់កាំភ្លើងវែង Kalashnikov ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm