ក្រុមរដ្ឋឥស្លាម Daesh បានអះអាងកាលពីថ្ងៃពុធថា ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅធនាគារមួយ នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្ស ៥នាក់ កាលពីថ្ងៃអង្គារ ដោយនិយាយថា ខ្លួនកំពុងផ្តោតលើបុគ្គលិករដ្ឋាភិបាលតាលីបង់ ដែលកំពុងបើកប្រាក់ខែ។
អំពើហិង្សា បានថយចុះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាច និងបានបញ្ចប់ការបះបោររបស់ពួកគេ នៅឆ្នាំ ២០២១ ប៉ុន្តែ ក្រុម Daesh តែងតែវាយប្រហារដោយកាំភ្លើង និងគ្រាប់បែក ដើម្បីបង្កជាឧបសគ្គដល់ការគ្រប់គ្រងរបស់ពួកគេ។
កាលពីថ្ងៃអង្គារ នគរបាលនៅទីក្រុង Kunduz ភាគខាងជើង បាននិយាយថា ការវាយប្រហារអត្តឃាត នៅមុខធនាគារមួយ បានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះមានអ្នករដ្ឋការផងដែរ និង ៧នាក់ ផ្សេងទៀតរង របួស។
អង្គភាពឃោសនារបស់ក្រុម Daesh បាននិយាយកាលពីថ្ងៃពុធថា៖«អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះ បាន «បំផ្ទុះអាវកាក់ផ្ទុកគ្រឿងបំផ្ទុះរបស់ខ្លួន នៅពេលដែល «សមាជិកកងជីវពលតាលីបង់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅធនាគារសាធារណៈ ដើម្បីបើកប្រាក់ខែរបស់ពួកគេ»។