នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Politico ដែលចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) នេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ត្រូវតែគ្មានការបង្ខិតបង្ខំ ដើម្បីឲ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនជាដាច់ខាត ហើយដំណោះស្រាយណាមួយ ចំពោះជម្លោះនេះ ត្រូវតែមានការចូលរួមពីសហរដ្ឋអាមេរិក។
លោក Scholz បានប្រាប់ថា៖ «វាច្បាស់ណាស់សម្រាប់រូបខ្ញុំផ្ទាល់ថា ត្រូវតែគ្មានដំណោះស្រាយដែលមិនមានការពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកនោះឡើយ»។ តែលោកបានសង្កត់ធ្ងន់ថា៖ «ហើយកិច្ចការបន្ទាប់ គឺត្រូវធានាថា មិនមានសន្តិភាពដែលកើតឡើងដោយសារការបង្ខិតបង្ខំនោះឡើយ»។
គួរដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ) អំឡុងការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Putin។
យ៉ាងណាក្ដី គេមិនទាន់ដឹងច្បាស់ភ្លាមៗនោះឡើយថា តើការសម្ភាសន៍ជាមួយលោក Scholz ត្រូវបានធ្វើឡើង នៅមុន ឬបន្ទាប់ពីមានការជជែកតាមទូរសព្ទនោះ៕