យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ហេតុការណ៍ទូកបុកគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងទន្លេនៅជិតទីក្រុង Pucallpa ស្ថិតក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ប្រទេសប៉េរូ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។
ឧបទ្ទេវហេតុដែលពាក់ព័ន្ធនឹងទូក ២គ្រឿងនេះ ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព ឃើញទូកធំមួយគ្រឿង បុកទូកតូចយ៉ាងពេញទំហឹង ។
ភ្លាមៗនោះ ក្រុមអាជ្ញាធរក្នុងស្រុក បានបញ្ជូនអ្នករងរបួសទៅកាន់ទីក្រុង Pucallpa ដើម្បីសង្រ្គោះបន្ទាន់ ។
គ្រោះថ្នាក់នេះដែរ បានកើតឡើងនៅលើដងទន្លេដែលមាននាវា និងទូកបើកលឿនៗ ជាហេតុបណ្តាលឲ្យមានភាពវឹកវរកើតឡើងនៅក្នុងចំណោមអ្នកដំណើរ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីកំណត់ពីមូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុនេះ ក្នុងនោះសេចក្តីរាយការណ៍បឋម បានលើកឡើងថា អ្នកបើកបរទូកធំ ទំនងជាងងុយដេក ៕