ពលរដ្ឋ ៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ គឺមានប្រតិកម្មខ្លាំង​ជាង​ដូសមុនៗ​ តែមាន​សុវត្ថិភាព​កាន់​តែ​ខ្ពស់

2021/11/16 07:25:34 pm        452

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានះអាងថា ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣រួចមក គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ពោលគឺក្តៅខ្លួន និងឈឺក្បាលជាដើម។

ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ​ក្រោយចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ដូសទី៣រួចរាល់​ហើយ គឺ​មានសុវត្ថិភាព​ កាន់តែខ្ពស់ ​ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ​ជាពិសេសមេរោគបំប្លែងថ្មី។

ពួកគេ បានបន្តថា ចាក់វ៉ាក់ សាំងដូសទី៣ គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ​ពោលគឺក្តៅខ្លួន និងឈឺក្បាលមួយថ្ងៃពីរថ្ងៃ ទើបបាត់អាការៈទាំងអស់នេះ។

ជាមួយគ្នានេះ ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៣ ​នៅមណ្ឌលសុខាភាពជ្រោយចង្វា បានលើកឡើងដែរថា ​ការចាក់វ៉ាក់សាំងកូវីដ-១៩​ ពិតជារឿងសំខាន់ ​ក្នុងពេលដែលប្រទេសកម្ពុជា បានបើកឡើងវិញតាមបែបគន្លងថ្មី​ ព្រោះថា​ពេលចូលក្នុងទីតាំងផ្សេងៗ ត្រូវបង្ហាញកាត​ចាក់​វ៉ាក់សាំង ​ហើយជាពិសេសការពារពីជំងឺកូវីដ-១៩។ ​ក្រៅពីនេះ ពួកគេបានអគុណ​ចំពោះ​រាជ​រដ្ឋាភិបាល ​ដែល​បានស្វះស្វែងរក​ វ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅពេលថ្មីៗនេះ ​បាន បង្ហាញថា​ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនពលរដ្ឋសេសសល់​ រាប់ទាំងដូសទី១ រហូត​ដល់ដូសទី៣ នៅតែបន្តដំណើរក្នុងទីតាំងសុខាភិបាលសាធារណៈ បើទោះបីយុទ្ធនាការ​ត្រូវ​បាន​បិទបញ្ចប់ហើយក្តី។ ​ក្រៅពីនេះ ​រដ្ឋបាលរាជធានីភ្នំពេញ ​បានអំពាវដល់ប្រជាពលរដ្ឋ សូមទៅ​ចាក់​​វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ​ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ ​និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺ កូវីដ-១៩ ​ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។

បច្ចុប្បន្នកម្ពុជាទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់​ សាំងជូនពលរដ្ឋបានជាច្រើន​លាននាក់ ហើយ​បានបើកប្រទេសឡើងវិញ​ តាមបែបគន្លងថ្មីផងដែរ៕

អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm