មន្រ្តីលោក Trumpនិយាយថា កិច្ចព្រមព្រៀងរ៉ែនឹងផ្តល់ខែលសន្តិសុខដល់ទីក្រុងគីវក្រោយសង្រ្គាម

2025/02/14 02:41:11 am        22

រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងរ៉ែរវាងទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជាខែលសន្តិសុខដល់ប្រទេសអ៊ុយក្រែន នៅក្រោយសង្រ្គាម ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodmyr Zelenskiy និយាយថា លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងនាពេលក្រោយក្នុងសប្តាហ៍នេះ ។

លោក Bessent ដែលជាមន្រ្តីកម្រិតគណៈរដ្ឋមន្រ្តីលើកដំបូងក្នុងក្រុមរបស់លោក Donald Trump បំពេញទស្សនកិច្ចមកកាន់ទីក្រុងគីវ បាននិយាយបែបនេះ ក្រោយលោក Zelenskiy និយាយថា លោកបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើកិច្ចព្រមព្រៀងបើកធនធានរ៉ែរបស់អ៊ុយក្រែនដល់ការវិនិយោគទុនរបស់សហរដ្ឋអាមេរិក ស្របពេលរូបលោកព្យាយាមទទួលបានការគាំទ្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ។

លោក Trump ដែលចង់បញ្ចប់យ៉ាងឆាប់រហ័សសង្រ្គាមជាមួយរុស្ស៊ី ប៉ុន្តែពុំបាននិយាយថាតើនឹងបន្តជំនួយយោធាដែលចាំបាច់ដល់ទីក្រុងគីវនោះ និយាយថា លោកចង់បានរ៉ែក្រោមដីដ៏កម្រតម្លៃ ៥០០ពាន់លានដុល្លារពីអ៊ុយក្រែន ហើយការគាំទ្ររបស់ទីក្រុងវ៉ាស៊ីងតោន ចាំបាច់ត្រូវការធានា ។

លោក Zelenskiy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក Bessent ថា ភាគីសហរដ្ឋអាមេរិកបានបង្ហាញកិច្ចព្រមព្រៀងស្នើសុំដំបូងដែលទីក្រុងគីវនឹងសិក្សា ហើយលោកសង្ឃឹមថា ពួកគេនឹងអាចឈានដល់កិច្ចព្រមព្រៀងនៅកិច្ចប្រជុំសន្តិសុខក្រុង Munich នាថ្ងៃទី ១៤-១៦ ខែកុម្ភៈ ។

ដោយឡែក លោក Bessent បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងរ៉ែ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពធំជាងនេះ ដែលលោក Trumpមានក្នុងចិត្ត ហើយដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ទីក្រុងគីវ បង្ហាញថា សង្រ្គាមគឺជាអាទិភាពកំពូលសម្រាប់រដ្ឋបាលលោក Trump ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm