យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្លាក់ចូលឆកសមុទ្រទីក្រុង San Diego រដ្ឋ California កាលពីថ្ងៃពុធម្សិលមិញ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងធ្លាក់យន្តហោះពីអគារនៅក្បែរនោះ និងផែ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប និងរូបភាពផ្លូវ ។
នៅក្នុងរូបភាពវីដេអូឃ្លីប ឃើញទូកកំពុងរុករកឆកសមុទ្រ ក្រោយការធ្លាក់យន្តហោះ ។ ប្រភេទយន្តហោះទំនងជាយន្តហោះចម្បាំង Boeing EA-18G Growler ។
ក្រុមនគរបាល បានបញ្ជាក់ឧបទ្ទេវហេតុធ្លាក់យន្តហោះនេះនៅក្នុងសន្និសីទសារព័ត៌មាន ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការបញ្ចេញព័ត៌មានកាលពីល្ងាចថ្ងៃពុធថា អ្នកបើកបរយន្តហោះទាំង ២នាក់ ស្ថិតក្នុងស្ថានភាពល្អប្រសើរទេ ។
ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិកនិយាយថា អ្នកបើកបរយន្តហោះត្រូវបានជួយសង្រ្គោះដោយទូកនេសាទ ក្រោយពួកគេនៅក្នុងទឹករយៈពេលប្រហែល ១នាទី ។
ដោយឡែក មូលហេតុបណ្តាលឲ្យធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕