ក្រុមហាម៉ាស់ និយាយថា ពួកគេបានប្តេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សាជាមួយអ៊ីស្រាអែល ហើយពួកគេនឹងបន្តដោះលែងចំណាប់ថ្នូរតាមពេលវេលាដែលបានព្រមព្រៀងគ្នា ។
បន្ទាប់ពីមានកិច្ចប្រជុំនៅក្នុងទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ និយាយថា ក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា បានបញ្ជាក់ថា ពួកគេត្រូវតែដកចេញឧបសគ្គចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានការឆ្លើយតបភ្លាមៗនោះទេពីអ៊ីស្រាអែល ប៉ុន្តែអេហ្ស៊ីប និងកាតា រាយការណ៍ថា ក្រុមអ្នកសម្របសម្រួល បានបិទចន្លោះរវាងភាគីទាំង ២ ហើយភាគីទាំង ២បានប្តេជ្ញាចិត្តបន្តអនុវត្តបទឈប់បាញ់ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា បទឈប់បាញ់នឹងត្រូវបញ្ចប់ បើសិនជាក្រុមជីវពលហាម៉ាស់ពិតជាមិនព្រមប្រគល់ចំណាប់ថ្នូរមកវិញនៅថ្ងៃសៅរ៍ខាងមុខនេះ ។
ក្រុមហាម៉ាស់ បាននិយាយនៅមុននេះថា ពួកគេសូមផ្អាកការដោះលែងចំណាប់ថ្នូរ ដោយសាអ្វីដែលពួកគេអះអាងថា គឺជាការបំពានបទឈប់បាញ់របស់អ៊ីស្រាអែល ៕