បាល់ទាត់៖ ខ្សែប្រយុទ្ធ PSG, Neymar នឹងមិនអាចជួយក្រុមជំរើសជាតិប្រេស៊ីលបានឡើយ នៅពេលជួបជាមួយអាហ្សង់ទីនដោយសាររបួសភ្លៅ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវហោះហើរមកកាន់ប្រទេសបារាំងវិញផងដែរនៅថ្ងៃនេះ។

Neymar បានចូលលេងពេញ ៩០នាទីពេលប្រេស៊ីលយកឈ្នះកូឡុំប៊ីសប្តាហ៍មុន ១-០ និងបានបញ្ជូនមួយគ្រាប់ឱ្យ Lucas Paqueta ស៊ុតគ្រាប់ជ័យជំនះឱ្យប្រេស៊ីលគ្រប់ពិន្ទុធានាកៅអី World Cup ២០២២ នៅកាតា។ ការប្រកួតទល់នឹងអាហ្សង់ទីនគ្រាន់ការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះសំរាប់ប្រេស៊ីល តែអាហ្សង់ទីនមិនទាន់ធានាបានកៅអីស្វ័យប្រវត្តិនៅឡើយទេ។ អាហ្សង់ទីនក៏មានដំណឹងល្អដែរគឺ Lionel Messi ទំនងជាអាចចូលលេងវិញបានបន្ទាប់ពីអវត្តមាន ២ប្រកួតចុងក្រោយឱ្យ Paris Saint Germain។ Messi ក៏បានចូលលេងដែរនៅពេលអាហ្សង់ទីនយកឈ្នះអ៊ុយរូហ្កាយដោយត្រូវបានផ្លាស់ប្តូរចូលនៅចុងម៉ោង៕
អត្ថបទ៖នាង សុភាវុធ