មន្ទិលសង្ស័យ និងក្តីសង្ឃឹមកើតមាននៅតំបន់ Donetsk ចំពោះសន្តិភាព ក្រោយការជជែកគ្នាតាមទូរស័ព្ទរវាងលោក Putin និងលោក Trump

2025/02/14 03:20:33 am        22

 នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី មានសុទិដ្ឋិនិយម ពេលដែលពួកគេចែករំលែកទស្សនៈជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ជុំវិញការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinកាលពីរយៈពេល ១ថ្ងៃមុន ។

 លោក Putin និងលោក Trumpបានជជែកគ្នាតាមទូរស័ព្ទរយៈពេលជាង ១ម៉ោងកាលពីថ្ងៃពុធ ហើយក្រោយមក លោក Trumpនិយាយថា វាពុំស័ក្តិសមនោះទេកាលដែលអ៊ុយក្រែនមានសមាជិកភាព អង្គការណាតូនោះ គឺជាអ្វីមួយដែលទីក្រុងគីវ បានព្យាយាមស្វែងរកជាយូរមកហើយ ដើម្បីធានាដល់សន្តិសុខនាពេលអនាគតរបស់ពួកគេ ។

 លោក Trump បានជូនដំណឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ពីចំណុចសំខាន់ៗនៃការផ្លាស់ប្តូរគំនិតរបស់លោកជាមួយលោក Putin ។

 លោក Denis ដែលជាពលរដ្ឋមួយរូបរស់នៅក្នុងតំបន់ Donetsk និយាយថា កិច្ចពិភាក្សានឹងមិនអាចទៅរួចនោះទេ បើគ្មានប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្តែពួកគេនឹងមិនផ្លាស់ប្តូរអ្វីៗនោះទេ ។

 លោកបន្តថា លោក Trump ធ្លាប់ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងរួចមកហើយកាលពីអំឡុងឆ្នាំ ២០១៦-២០២០ ។ រឿងដែលខុសប្លែកគ្នាមួយគត់ គឺពួកយើងបច្ចុប្បន្នគឺជាចំណែកមួយរបស់រុស្ស៊ីទៅហើយ ។

 សូមបញ្ជាក់ថា តំបន់ Donetsk គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួន ៤របស់អ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ដោយផ្នែក ហើយនិងប្រកាសថាជារបស់ខ្លួនកាលពីឆ្នាំ ២០២២ គឺជាការប្រកាសមួយត្រូវបានចាត់ទុកថា ខុសច្បាប់ដោយប្រទេសជាច្រើននៅមហាសន្និបាតអង្គការសហប្រជាជាតិ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm