អាល្លឺម៉ង់សោកស្តោយចំពោះសម្បទានរបស់អាមេរិកដល់រុស្ស៊ី មុនពេលកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនចាប់ផ្តើម

2025/02/14 03:21:57 am        29

រដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់លោក Boris Pistorius និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធភាពនៃសមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែន និងសំនួរថាតើពួកគេគួរយល់ព្រមផ្តល់សម្បទានដែនដីណាមួយដល់រុស្ស៊ី មិនគួរដកចេញពីលើតុចរចានោះទេ មុនកិច្ចប្រជុំសន្តិភាពជាមួយរុស្ស៊ី ចាប់ផ្តើម ។

មុនជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិសម្ព័ន្ធយោធាណាតូនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Pistorius និយាយថា រដ្ឋបាលលោក Trumpបានផ្តល់សម្បទានជាសាធារណៈរួចទៅហើយដល់លោក Putin មុនកិច្ចចរចាចាប់ផ្តើម ។ 

លោកបន្តថា តាមទស្សនៈរបស់លោក វាគួរតែល្អប្រសើរជាងកាលដែលនិយាយពីលទ្ធភាពសមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែន ឬលទ្ធភាពនៃការបាត់បង់ទឹកដីរបស់ប្រទេសមួយនេះ នៅលើតុចរចាសិន ហើយមិនត្រូវដកវាចេញពីលើតុជាមុនបែបនេះទេ ។

សេចក្តីអត្ថាធិប្បាយរបស់លោកត្រូវបានបន្ទរដោយសមភាគីបារាំងលោក Sébastien Lecornu ដែលបានព្រមានប្រឆាំងរូបមន្ត “សន្តិភាពតាមរយៈភាពទន់ខ្សោយ” ជាជាង “សន្តិភាពតាមរយៈខ្លាំង”របស់លោក Trump ។

កាលពីថ្ងៃពុធម្សិលមិញ លោក Trumpនិយាយថា លោកបានជជែកគ្នាតាមទូរស័ព្ទរយៈពេលជាង ១ម៉ោងជាមួយលោក Putin ហើយប្រទេសទាំង ២នឹងចាប់ផ្តើមចរចា ដើម្បីព្យាយាមបញ្ចប់សង្រ្គាមអ៊ុយក្រែន ។

ដោយឡែក រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បាននិយាយថា វាមិនប្រាកដនិយមនោះទេសម្រាប់ឲ្យអ៊ុយក្រែនស្តាឡើងវិញព្រំដែនមុនឆ្នាំ ២០១៤ ហើយពួកគេក៏មិនត្រូវអនុញ្ញាតឲ្យចូលរួមជាមួយអង្គការណាតូនោះដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm