បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចេញ វិដេអូឃ្លីប និងញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីកន្លងទៅថ្មីៗនេះ ខណៈគម្រោងនេះត្រូវបានពួកគេចាត់ទុកថាជាអំពើភេរវកម្ម គ្មានសាសនា ដែលគួរចាប់យកមកផ្តន្ទាទោសឲ្យខាងតែបាន។
តាមរយៈញត្តិ និងវិដេអូឃ្លីបចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នោះ បានលើកឡើងថា ការ ប៉ុនប៉ងធ្វើឃាតសម្តេចតេជោតាមរយៈដ្រូននេះ គឺជាអំពើភេរវកម្ម ជាទង្វើជ្រុលនិយម អគតិ គ្មានសាសនា គ្មានស្គាល់បាបបុណ្យ គុណទោស និងច្បាប់អ្វីទាល់តែសោះ។
ញត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទទាំងនោះបានសង្កត់ធ្ងន់ថា« គម្រោងទុច្ចរិតដែលជាអំពើភេរវកម្មនេះ វាជាការប្រឆាំង ច្បាប់ជាតិ និងអន្តរជាតិ ប្រឆាំងឱវាទសាសនា ជាពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយ ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះអាយុជីវិតឥស្សរជនកំពូលរបស់ជាតិ ដែលបានធ្វើពលិកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនតាំងពីដើមរហូតមក។ ក្រុមជ្រុលនិយមក្រៅច្បាប់ មិនគួរណាគ្រាន់តែដើម្បីចិញ្ចឹមមហិច្ឆតានយោបាយខ្មៅកង្វក់របស់ខ្លួន ក្នុងការដំណ្តើមអំណាចដោយខុស ច្បាប់ ពួកគេបានប្រព្រឹត្តទង្វើបាប គ្មានសីលធម៌បែបនេះឡើយ»។
ម្យ៉ាងវិញទៀតទង្វើឃោឃៅគ្មានសាសនានេះ បានសរបង្ហាញឲ្យឃើញពីការប្រកាន់នូវវប្បធម៌ ហិង្សារបស់ក្រុមជ្រុលនិយម និងសរបញ្ជាក់ឲ្យឃើញនូវសណ្តានរបស់ពួកគេ ដែលចេះតែសាបព្រោះវប្បធម៌ហិង្សា ការគុំគួន ដែលជាគ្រោះធំបំផុតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ធ្វើឲ្យមានការបែកបាក់ ជាតិធ្លាក់ក្នុងភ្លើងសង្រ្គាមឡើងវិញនៅគ្រប់ពេលវេលានោះ។
យ៉ាងណាក៏ដោយតាមរយៈញត្តិបងប្អូនជនរួមជាតិ បានប្រកាសអះអាងថា ពួកគេប្តេជ្ញាគោរព និង ការពារនូវសុខសន្តិភាព ស្ថិរភាពសង្គម មិនបណ្តោយឲ្យប្រទេសជាតិធ្លាក់នៅក្នុងភ្លើងសង្រ្គាមម្តងទៀតវិញ នោះឡើយ ហើយមិនតែប៉ុណ្ណោះក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋខ្មែរ នៅតែបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដោយគ្មានការរាថយ ដើម្បីជាការតបស្នងសងគុណបំណាចយ៉ាងធំធេងរបស់សម្តេច តេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជានោះ។
តាមរយៈញត្តិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធផ្សេងៗ ក៏បានអំពាវនាវ ដល់បងប្អូនមកពីគ្រប់ទិសទី ធ្វើការសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច រាយការណ៍ ព័ត៌មានទាំងឡាយណា ដែលទាក់ទងនឹងក្រុមជ្រុលនិយមទាំងនោះ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយក មកផ្តន្ទាទោសដល់សកម្មភាព ដែលពួកគេបានបង្កើតឡើងម្តងជាពីរដងនេះជាកំហិត ដោយគ្មានការលើក លែងផងដែរ ខណៈទង្វើរបស់ក្រុមជ្រុលនិយមទាំងនោះ គឺវានឹងអាចបំផ្លាញនូវសុខសន្តិភាព និងការអភិ វឌ្ឍរបស់សង្គមជាតិដែលកំពុងមានសព្វថ្ងៃនេះ៕ អត្ថបទបាន ចក់
















